- 2022-05-12 05:05:02
- ព័ត៌មាន
ផ្សារទំនើបមួយនៅស្រុកថៃ ប្រើរ៉ូបូតឆុងកាហ្វេឲ្យភ្ញៀវដំបូងគេបង្អស់ (មានវីដេអូ)
- 2022-05-12 05:05:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្សារទំនើបមួយនៅស្រុកថៃ ប្រើរ៉ូបូតឆុងកាហ្វេឲ្យភ្ញៀវដំបូងគេបង្អស់ (មានវីដេអូ)
ចន្លោះមិនឃើញ
ហាងកាហ្វេម៉ាកយីហោ Amazon Coffee នៅលើផ្សារទំនើប Central World ស្ថិតនៅជាន់ទី ៤ ក្នុងទីក្រុងបាងកកប្រទេសថៃ បានដាក់ឲ្យដំណើការមនុស្សយន្ត(រ៉ូបូត) មកបម្រើការក្នុងតួនាទីជា ម៉ាស៊ីនស្វ័យប្រវត្តិសម្រាប់ឆុងកាហ្វេជូនភ្ញៀវ។
រ៉ូបូតនេះត្រូវបានដាក់ឲ្យប្រើប្រាស់ជាលើកដំបូងនៅក្នុងប្រទេសថៃកាលពីដើមឆ្នាំ ២០២២ កន្លងទៅ។ បច្ចេកវិទ្យាដ៏ទំនើបទាន់សម័យក្នុងការបម្រើជូនអតិថិជនមួយនេះ កំពុងទាក់ទាញចិត្តភ្ញៀវទាំងជនជាតិថៃ និងបរទេស។ រាប់តាំងពីមានវត្តមានរ៉ូបូតខាងលើនេះ ចំនួនលក់ក៏កើនឡើងគួរឲ្យកត់សម្គាល់។
សម្រាប់អ្នកដែលបំណងចង់សាកល្បងស្នាដៃរ៉ូបូតឆ្លាតវៃចេះឆុងកាហ្វេស្វ័យប្រវត្តិនេះ គ្រាន់តែចុចបញ្ជាលើអេក្រង់តាមលំដាប់លំដោយ និងបង់ប្រាក់ជាការស្រេចតែម្ដង។ បើទៅលេងស្រុកថៃ កុំភ្លេចសាកឲ្យបានម្ដង។ សូមទស្សនាវីដេអូណែនាំខាងក្រោម៖