- 2022-05-02 06:57:30
- ព័ត៌មាន
ទីបំផុត រថយន្តអគ្គិសនី BYD E2 401KM ប្រភេទថ្មី បានចេញលក់ហើយ មានចំណុចពិសេស ៤ ធានាទាក់ចិត្តអតិថិជន
- 2022-05-02 06:57:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត រថយន្តអគ្គិសនី BYD E2 401KM ប្រភេទថ្មី បានចេញលក់ហើយ មានចំណុចពិសេស ៤ ធានាទាក់ចិត្តអតិថិជន
ចន្លោះមិនឃើញ
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុន BYD កម្ពុជា បានរៀបចំពិពណ៍រថយន្តមួយនៅផ្សារទំនើប TK ដោយក្នុងនោះបានដាក់តាំងបង្ហាញរថយន្តម៉ូដែលថ្មី គឺ BYD E2 401KM។
ជាមួយគ្នានោះផងដែរ នាយកហរិញ្ញវត្ថុប្រចាំក្រុមហ៊ុន BYD លោក Yang បានប្រកាសថា រថយន្តប្រភេទ E2 401KM នេះ បានចេញលក់ក្នុងទីផ្សារកម្ពុជា ហើយអតិថិជនក៏អាចរកទិញបានទៀតផង។
បើយោងតាមអ្នកតំណាងផ្នែកលក់របស់ក្រុមហ៊ុន BYD គឺអ្នកនាង ម៉ីធីង បានបង្ហាញឲ្យដឹងនូវចំណុចពិសេស ៤ យ៉ាងលើ BYD E2 401KM ដែលធានាថានឹងទាក់ចិត្តអតិថិជន៖
ទី១ សន្សំសំចៃថវិកា
ឆ្លងកាត់ការធ្វើតេស្ត បញ្ជាក់ថាការចំណាយអគ្គិសនីតែ ១.៩ដុល្លាក្នុងចំងាយមួយរយគីឡូម៉ែត្រ
ទី២ សុវត្ថិភាព
រថយន្ត E2 401KM ប្រើប្រាស់បច្ចេកទេសអាគុយទំនើបចុងក្រោយលើពិភពលោក ដោយអាគុយប្រភេទនេះមិនងាយឆាប់ឆេះ និងផ្ទុះឡើយ។
ទី៣ គុណភាពខ្ពស់
ឥឡូវនេះនៅកម្ពុជាឡានអគ្គិសនី ដែលអាចរត់បានចម្ងាយ ៤០០គីឡូម៉ែត្រ ហើយតម្លៃក្រោម ៣ម៉ឺនដុល្លា គឺមានតែប្រភេទនេះប៉ុណ្ណោះ។
ទី៤ រត់បានចម្ងាយឆ្ងាយ
រថយន្ត E2 401KM មិនត្រឹមតែជាប្រភេទរថយន្តដែលរត់ក្នុងក្រុងប៉ុណ្ណោះទេ ថែមទាំងអាចធ្វើការរត់ឆ្លងខេត្តបានទៀតផង ជាមួយចម្ងាយ ៤០០គីឡូម៉ែត្រ។
ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ នៅលើបណ្តាញផ្សាយបន្តផ្ទាល់លើសង្គមហ្វេកប៉ុក រហូតមកដល់ពេលនេះមានការការកម្មង់ចំនួន ៦០រថយន្តមកហើយ។
ចាប់ពីឆ្នាំមុនរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមជម្រុញការប្រើប្រាស់រថយន្តអគ្គិសនី ដែលជាកត្តាជម្រុញឲ្យវិស័យឡានអគ្គិសនីមានទីផ្សារកើនឡើង។ ឯកាលពីខែមុន ក្រសួងសាធារណៈការ បានធ្វើការពិពណ៍ឡានអគ្គិសនី ហើយក្រុមហ៊ុន BYD យើងខ្ញុំក៏បានចូលរួម ថែមទាំងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សសនិកជន។
ចាប់តាំងពីក្រុមហ៊ុន ហ័ន យ៉ា ហ៊ី ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ធ្វើអាជីវកម្មនៅកម្ពុជា តែងតែដាក់គោលដៅក្នុងការពាំនាំ ថាមពលបៃតង បច្ចេកទេស និងសុវត្ថិភាពដល់សង្គមខ្មែរ។ ឥឡូវនេះ និងពេលអានាគត ក្រុមហ៊ុនបន្តផ្តល់ជូនដល់បងប្អូនខ្មែរ ទទួលបានឡានអគ្គិសនីដែលប្រកបដោយការសន្សំសំចៃ ទំនើប និងបច្ចេកវិទ្យាឈានមុខគេ៕