- 2022-04-28 07:01:11
- ផលិតផលថ្មី
Mercedes ទើបចេញឡានត្រកូល C ថ្មីមួយខ្លាំងបំផុត
- 2022-04-28 07:01:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mercedes ទើបចេញឡានត្រកូល C ថ្មីមួយខ្លាំងបំផុត
ចន្លោះមិនឃើញ
រថយន្ត Mercedes-AMG C 43 ឆ្នាំ២០២៣ ត្រូវបានបង្ហាញខ្លួនជាផ្លូវការហើយ ដែលវាជារថយន្ត Sedan ដ៏ខ្លាំងបំផុតនៃត្រកូល C-Class នេះ។
វាប្រើម៉ាស៊ីនទាក់បូស៊ីឡាំង៤ ចំណុះ ២,០លីត្រ និងប្រព័ន្ធ Mild-Hybrid 48V ជាមួយម៉ូទ័រអគ្គិសនីដែលផលិតបានកម្លាំងសរុប ៤០៨សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ រត់ប៉ុង២។ កម្លាំងសេះខ្លាំងបែបនេះ ដោយសារតែវាបំពាក់ជាមួយ starter-generator។ វាជាន់ស្ទុះពីល្បឿន ០ ដល់ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៤,៦វិនាទី និងអាចជាន់កប់ល្បឿនអតិបរមា ២៥០គីឡូម៉ែត្រ/ម៉ោង។
Mercedes-AMG C 43 ស៊េរិថ្មីនេះ ត្រូវបានបំពាក់ជាមួយប្រព័ន្ធ AMG Dynamic Select ជាមួយជម្រើស Driving Mode ដូចជា Slippery, Comfort, Sport, Sport+ និង Individual។
បន្ថែមពីនេះ វាបំពាក់ជាមួយប្រព័ន្ធបូមថ្មី និងប្រព័ន្ធគ្រប់គ្រងលំនឹង ESP ព្រមទាំងប្រព័ន្ធចង្កូតលើកង់ខាងក្រោយ (rear-axle) ដោយផ្តល់ភាពងាយស្រួលនិងសុវត្ថិភាពពេលបត់ ហើយអាចបត់កង់ខាងក្រោយបានដល់មុំ ២,៥ដឺក្រេ។
ក្រុមហ៊ុន Mercedes ឱ្យដឹងថា រថយន្តនេះនឹងត្រូវដាក់លក់នៅចុងឆ្នាំ២០២២ខាងមុខ ដោយគេប៉ាន់ស្មានថា វាអាចនឹងមានតម្លៃប្រហែល ៦ម៉ឺនដុល្លារ៕