• 2022-04-26 02:38:09
  • ព័ត៌មាន

រឿងហេតុ Elon Musk ទិញយក Twitter សោះ ប៉ុន្ដែសល់ចំហាយដល់កាក់ DOGE ឡើងថ្លៃជិត ២០%

  • 2022-04-26 02:38:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈគ្រីបតូផ្សេងៗកំពុងដាំក្បាលចុះក្រោម កាលពីថ្ងៃចន្ទ ទី២៥ ប៉ុន្ដែ Dogecoin បែរជាឡើងថ្លៃខុសគេ ហើយនោះក៏ព្រោះតែដំណឹងរំជើបរំជួល Elon Musk ដេញថ្លៃទិញយកក្រុមហ៊ុន Twitter។

រឿង Elon Musk និង Twitter សោះ ហេតុអ្វី Dogecoin ឡើងថ្លៃ? ការពិតទៅមូលហេតុស្នូលនោះ ព្រោះតែ Elon Musk ធ្លាប់បាននិយាយថា លោកចង់យក កាក់ DOGE ធ្វើជាមធ្យោបាយទូទាត់ប្រាក់ និងការផ្ដល់ជំនួយផ្សេងៗលើ Twitter។

ម្ល៉ោះហើយ ការគិតទុកនេះធ្វើឱ្យអ្នកវិនិយោគគ្រីបតូគិតថា DOGE អាចមានអនាគតវែងឆ្ងាយលើ Twiiter ទើបធ្វើចំនួនអ្នកទិញកាក់នេះទុកកើនឡើង។

ហើយស្របពេលនេះ Elon Musk ជោគជ័យដេញថ្លៃទិញយក Twitter បានសម្រេចក្នុងទឹកលុយប្រមាណ ៤៤ពាន់លានដុល្លារ ទៀត ពេលនេះ DOGE កាន់តែពេញនិយមលើទីផ្សារគ្រីបតូ។

គិតត្រឹម ២៤ម៉ោង ចុងក្រោយ កាក់ DOGE បានឡើងថ្លៃប្រមាណ ១៨,៥% មានតម្លៃ ០,១៦ដុល្លារ ក្នុង១កាក់ គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមេសា។

គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០២២ កន្លងទៅ Elon Musk ក៏បានដាក់ឱ្យទូទាត់កាក់ DOGE ជាផ្លូវការផងដែរលើគេហទំព័រ Tesla ចំពោះការទិញផលិតផលមួយចំនួន៕

ប្រភព៖ Bitcoin ប្រែ​សម្រួល៖ កុសល

មតិយោបល់