
- 2022-04-18 04:15:25
- ផលិតផលថ្មី
Hyundai ចេញ SUV ថ្មី កាន់តែកាច កាន់តែទំនើប បច្ចេកវិទ្យាឡូយៗណាស់
- 2022-04-18 04:15:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hyundai ចេញ SUV ថ្មី កាន់តែកាច កាន់តែទំនើប បច្ចេកវិទ្យាឡូយៗណាស់
ចន្លោះមិនឃើញ
រថយន្ត Hyundai Palisade បានចាប់ផ្តើមលេចធ្លោខ្លាំងនៅទីផ្សារកូរ៉េ ចាប់តាំងពីឆ្នាំ២០២០មក ហើយថ្មីៗនេះ Hyundai ក៏បានបញ្ចេញម៉ូដែលនេះទៀត ស៊េរីឆ្នាំ២០២៣ នៅក្នុងពិព័រណ៌ក្រុងញ៉ូវយ៉ក ដែលរូបរាងរបស់វាឌីហ្សាញកាន់តែស្អាត និងបំពាក់បច្ចេកវិទ្យាកាន់តែទំនើប។
រូបរាងផ្នែកខាងមុខ Hyundai Palisade 2023 មើលទៅកាន់តែកាចដោយវាមានប៉ាណាធំជារាងចតុកោណ ចង្កៀងបញ្ឈរ LED នៅសងខាង។ ឯផ្នែកខាងក្នុងវិញ ដៃចង្កូតត្រូវបានឌីហ្សាញបែបថ្មី កុងទ័រឌីជីថល និងប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ១២អ៊ីញ។ វាបំពាក់កៅអី៣ជួរ ដោយកៅអីនីមួយសុទ្ធតែបំពាក់មុខាងារពិសេស។
កាន់តែគួរឱ្យចាប់អារម្មណ៍នោះ វាបំពាក់សោឌីជីថល ដែលម្ចាស់រថយន្តអាចប្រើប្រាស់ iPhone, Apple Watch ឬ Samsung Galaxy ក្នុងការចាក់សោ ដោះសោ និងបញ្ឆេះម៉ាស៊ីន។ វាក៏ជារថយន្តដំបូងរបស់ Hyundai ដែលផ្តល់នូវ Wi-Fi hotspot ផងដែរ។
តែយ៉ាងណារថយន្តនេះនៅតែបន្តប្រើម៉ាស៊ីន V6 ចំណុះ ៣,៨លីត្រ ផលិតបានកម្លាំង២៩១សេះ និងកម្លាំងរមួល ៣៥៥ញ៉ូតុនម៉ែត្រ ប្រអប់លេខអូតូ៨វគ្គ និងមានជម្រើសប៉ុងមុខ និងប៉ុង២។
រថយន្ត SUV ស៊េរីថ្មីនេះ បំពាក់ប្រព័ន្ធសុវត្ថិភាពច្រើនជាងស៊េរីមុន ក្នុងនោះក៏មានប្រព័ន្ធជំនួយអ្នកបើកបរ ដូចជា ប្រព័ន្ធជំនួយនូវការបញ្ចៀសការប៉ះទង្គិចគ្នា, ប្រព័ន្ធគ្រប់គ្រងល្បឿនវៃឆ្លាត, ប្រព័ន្ធជំនួយអ្នកបើកបរលើផ្លូវហាយវេ និងប្រព័ន្ធជំនួយចូលចតវៃឆ្លាតបញ្ជាពីចម្ងាយជាដើម។
Hyundai នឹងដាក់លក់រថយន្តនេះនាពេលឆាប់ៗខាងមុខ ដោយតម្លៃរបស់វាត្រូវបានរំពឹងថា ប្រហែលជាង ៤៨ ០០០ដុល្លារ៕