• 2022-04-12 02:20:08
  • ផលិតផលថ្មី

Nissan ចេញឡាន​ SUV បែប Off-road ថ្មី ម៉ាស៊ីន​ខ្លាំង​ជាងមុន និងប្រព័ន្ធបូមថ្មី

  • 2022-04-12 02:20:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Nissan បាន​ប្រកាស​ចេញ​រថយន្ត SUV បែប Off-road ថ្មីម៉ូដែល Pathfinder ឆ្នាំ​២០២៣ ឬហៅថា «Rock Creek»។ Nissan នឹងដាក់​បង្ហាញ​វា​បន្ថែមទៀតជាផ្លូវការ​តែម្តង ក្នុង​ពិព័រណ៌​យានយន្ត​អន្តរជាតិ​ក្រុងញ៉ូវយ៉កនាពេល​ខាងមុខ។

ការឌីហ្សាញ​ផ្នែក​ខាងមុខនៃ​រថយន្ត Pathfinder នេះ ទាក់ទាញ​ដោយ​ប៉ាណាពណ៌ខ្មៅ ​និងកាង​ដំបូល​ដែល​អាច​ផ្ទុក​ឥវ៉ាន់​បានដល់ ១០០គីឡូក្រាម យ៉ាន់កង់ទំហំ ១៨អ៊ីញជាមួយ​សំបកកង់​ដែល​អាច​បើកគ្រប់​ស្ថានភាព​ផ្លូវ។

រថយន្ត Nissan នេះ ​បំពាក់​ប្រព័ន្ធបូមថ្មីមួយ​ដែល​ជួយ​រក្សាលំនឹង​កាន់តែល្អ​ពេលបើកលើផ្លូវ​ off-road ជាពិសេស​កម្ពស់​ពីដី​ក៏ខ្ពស់ជាងស៊េរីមុន។

វា​ប្រើម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រ ផលិតបានកម្លាំង ២៩៥សេះ និង​កម្លាំងរមួល ៣៦៦ញ៉ូតុនម៉ែត្រ ពោលគឺ​កម្លាំងម៉ាស៊ីននេះ ក៏ខ្លាំងជាងស៊េរីមុនផងដែរ។ មិនតែប៉ុណ្ណោះ វាបំពាក់​ប្រព័ន្ធប៉ុង២វៃឆ្លាតរបស់ Nissan ជាមួយ​ប្រអប់លេខអូតូ ៩វគ្គ។ វា​ក៏អាច​មានសមត្ថភាព​អូសសណ្តោងបានដល់ជាង ២,៧តោន​ទៀតផង។

ចំពោះ​ចំណុចពិសេសៗជាច្រើន​ទៀត និងតម្លៃ​របស់​រថយន្ត Nissan Pathfinder នេះ នឹង​ត្រូវបាន​លម្អិត​ក្នុងពិព័រណ៌​ដែល​ធ្វើឡើង​ចាប់ពីថ្ងៃទី១៥មេសាខាងមុខ៕

អត្ថបទ៖ សំភី

មតិយោបល់