• 2022-04-08 09:06:33
  • ផលិតផលថ្មី

រថយន្តថ្មី PEUGEOT 2008 បានមកដល់កម្ពុជាហើយ

  • 2022-04-08 09:06:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត PEUGEOT 2008 រូបរាងថ្មី បានមកដល់ប្រទេសកម្ពុជាហើយនាថ្ងៃទី 7 ខែមេសា ឆ្នាំ 2022 ។ Peugeot នាំយកនូវរចនាបទថ្មីដ៏រស់រវើក និងប្រកបដោយថាមពល ។

រថយន្ត PEUGEOT 2008 ថ្មីបានក្លាយជារថយន្តលក្ខណៈគ្រួសារខ្នាតតូចឈានមុខគេ ដែលត្រូវបានបំពាក់មកជាមួយ PEUGEOT i-cockpit 3D និងបច្ចេកវិទ្យាជំនួយក្នុងការបើកបរដែលរចនាឡើងដោយមានការទទូលស្គាល់ដ៏ល្អ បំផុត។

ជាមួយគ្នានេះដែរសម្រាប់រចនាបទបច្ចុប្បន្នរបស់ PEUGEOT បានបង្ហាញពីអត្តសញ្ញាណផ្ទាល់របស់ខ្លួន ដោយមានមហិច្ឆតាក្នុងការបង្វែរទំព័រថ្មីនៅក្នុងដំណើរនៃការវិវត្តន៍រថយន្ត PEUGEOT ដ៍គួរឲ្យកត់សម្គាល់។ ការតម្លើងដោយ សមាមាត្រ និងតុល្យភាព បានធ្វើឲ្យតួរថយន្ត PEUGEOT 2008 មានភាពរឹងមាំប្រកបដោយគុណភាពខ្ពស់។

រថយន្ត PEUGEOT 2008 បានផ្តល់ភាពជឿជាក់គ្រប់ពេលវេលានៃការបើកបរនៅលើដងផ្លូវ និងគួរជាទីមោទនភាពដែលមានការរចនាប៉ាណាដ៍គួរឲ្យទាក់ទាញ ជាមួយអំពូលស៊ីញ៉ូដែលបានបំពាក់នៅខាងក្រោមចង្កៀងបំភ្លឺផ្លូវ LED ។

ទម្រង់មុខនៃរថយន្ត PEUGEOT 2008 បានរចនាជាតួដែលមានរាងត្រីកោណលាតសន្ធឹងតាមបណ្តោយរថយន្តទៅផ្នែកខាងក្រោយ ដែលនាំមកនូវរចនាបទដ៏រស់រវើក និងស៊ីវីល័យដ៍គួរឲ្យចាប់អារម្មណ៍។

រូបរាងដ៏រឹងមាំនៃរថយន្ត PEUGEOT 2008 ថ្មីត្រូវបានគួបផ្សំដោយកង់ទំហំ 17 អ៊ីញ ដែលសមមាត្រយ៉ាងល្អឥតខ្ចោះទៅនឹងតួនៃរថយន្ត ។

ជាអត្តសញ្ញាណនៃរថយន្ត PEUGOET អំពូលក្រញាំ 3 ត្រូវបានបំពាក់នៅលើរថយន្ត PEUGEOT 2008 ដោយប្រើបច្ចេកវិទ្យា LED។ លក្ខណៈពិសេសផ្នែកខាងក្រៅមានដូចជា ៖

  • បញ្ជាបើកសោរដោយស្វ័យប្រវត្តិ និងការចាក់សោរដោយស្វ័យប្រវត្តិ

  • សេនស័រជំនួយមុខក្រោយ + កាម៉េរាក្រោយ

  • កាងសងខាងនៅលើដំបូលបានបង្កើនភាពទាក់ទាញនៃរថយន្ត

  • មុខងារកម្តៅកញ្ចក់ និងអាចបត់បែនបាន

រថយន្ត PEUGEOT 2008 ដែលមានកម្លាំងម៉ាស៊ីន 130 សេះ និងកម្លាំងបង្វិល 230 Nm បានបំពាក់ម៉ាស៊ីនសាំង 1.2L ស៊ីឡាំង 3 ដែលដំណើរការជាមួយនឹងប្រអប់លេខស្វ័យប្រវត្តិ 6 វគ្គ។

ភាពរីករាយក្នុងការបើកបរនៅតែជាផ្នែកមួយដ៏សំខាន់នៃរថយន្ត PEUGEOT 2008។ ម្ចាស់រថយន្តអាចជ្រើសរើសការបើកបរជាច្រើនប្រភេទដូចជា ការបើកបរដោយសន្សំសំចៃ (Eco), ការបើរបរក្នុងលក្ខណៈធម្មតា (Normal) និងការបើកបរបែបស្ព័រ (Sport)។

ផ្នែកខាងក្នុងនៃរថយន្ត PEUGEOT 2008 ត្រូវបានបំពាក់យ៉ាងពេញលេញជាមួយនឹងបច្ចេកវិទ្យា PEUGEOT i-Cockpit® 3D ដែលជារថយន្តដំបូងគេបង្អស់ក្នុងពិភពលោក បង្កើតឡើងជាមួយនឹងការច្នៃប្រឌិតពិតប្រាកដនៃបច្ចេកវិទ្យា PEUGEOT i-Cockpit® 3D ក្នុងគោលដៅធ្វើឲ្យការបើកបរប្រកបដោយផាសុខភាព និងសុវត្ថិភាពខ្ពស់។

ចង្កូតរថយន្ត PEUGEOT 2008 មានទំហំតូចល្មម ដែលបង្កើនសក្តានុពលនៃការបើកបរបានកាន់តែប្រសើរឡើង។ ក្រៅពីនេះ រថយន្ត PEUGEOT 2008 ត្រូវបានបំពាក់ផងដែរ នូវអេក្រង់ថាច់ស្រ្គីនកម្រិត HD ជាមួយនឹងរូបភាព 3D ប្រកបដោយភាពច្នៃប្រឌិត។ បច្ចេកវិទ្យា PEUGEOT i-Cockpit® 3D បង្ហាញនូវព័ត៌មានសំខាន់ៗ និងអាចជួយដល់អ្នកបើកបរអាចមើលឃើញដោយងាយស្រួល។ កម្រិតនៃរូបភាពត្រូវបានបង្ហាញយ៉ាងច្បាស់ និងមានចលនាដូចពួកគេខិតចូលទៅជិតភ្នែក ហើយកម្រិតនៃចលនានេះមានបម្រែបម្រួលយ៉ាងលឿនដោយត្រឹមតែកន្លះវិនាទីប៉ណ្ណោះ អាស្រ័យទៅតាមកម្រិតនៃសារៈសំខាន់ ឬភាពបន្ទាន់។

អេក្រង់ ទំហំ 7 អ៊ីង ភ្ជាប់មកជាមួយ Apple CarPlay® និង Android Auto™ ហើយអាចបញ្ជាបានតាមរយៈផ្លូវកាត់ប៉ះ ដែលដាក់នៅជាប់ប៊ូតុងបិត/បើក។

រថយន្ត PEUGEOT 2008 ថ្មីនេះបានបំពាក់ដោយហ្រ្វាំងដើរដោយប្រព័ន្ធអគ្គិសនី ការកំណត់ម៉ាស៊ីនត្រជាក់រួមតែមួយ កៅអីស្បែក និង ភ្លើងបំភ្លឺខាងក្នុងរថយន្ត ។

បន្ថែមពីលើនេះ ផ្នែកខាងក្នុងនៃរថយន្ត PEUGEOT 2008 ត្រូវបានរចនាឡើងដោយមានភាពធំទូលាយ និងទំនើបស៊ីវីល័យ ស្របទៅតាមតម្រូវការរបស់អតិថិជន ជាមួយនឹងការបំពាក់នូវឧបករណ៍បច្ចេកវិទ្យាទំនើបៗ និងមុខងារជំនួយការបើកបរ ចុងក្រោយបំផុត និងប្រព័ន្ធសុវត្ថិភាពពិសេសរួមមាន៖

  • ប្រព័ន្ធរំលឹកទៅដល់អ្នកបើកបរ

  • កាម៉េរាក្រោយ 180°

  • ប្រព័ន្ធផ្ដល់ដំណឹងពេលមានការវ៉ាជែង

  • ប្រព័ន្ធរក្សាគន្លងផ្លូវ

  • ប្រព័ន្ធចាប់ហ្វ្រាំងអូតូ

  • ប្រព័ន្ធជំនួយពេលចុះចំណោទ

  • ប្រព័ន្ធទប់លំនឹង ប្រព័ន្ធហ្វ្រាំងបន្ទាន់

  • ពោងសុវត្ថិភាព 6 គ្រាប់

រថយន្ត PEUGEOT 2008 ថ្មី ត្រូវបានផ្គុំក្នុងស្រុកនៅរោងចក្រផលិត Stellantis ក្នុងទីក្រុង Gurun រដ្ឋ Kedah ប្រទេសម៉ាឡេស៊ី។ យានជំនិះទាំងអស់ដែលបានសាងសង់នៅរោងចក្រផលិត Stellantis ក្នុងទីក្រុង Gurun ឆ្លងកាត់ការពិសោធន៍ និងការធ្វើតេស្តគុណភាពច្បាស់លាស់ក្នុងប្រទេសម៉ាឡេស៊ី ដើម្បីផ្តល់នូវដំណើរការល្អបំផុតសម្រាប់លក្ខខណ្ឌក្នុងស្រុក និង បំពេញតម្រូវការរបស់អតិថិជននៅអាស៊ីអាគ្នេយ៍។ PEUGEOT 2008 បានឆ្លងកាត់ការធ្វើតេស្តសាកល្បងដោយជោគជ័យក្នុងចម្ងាយ 200,000 គីឡូម៉ែត្រក្នុងអាកាសធាតុ និងបរិស្ថានចម្រុះរបស់ប្រទេសម៉ាឡេស៊ី។

រថយន្ត PEUGEOT 2008 មាន 4 ពណ៌ រួមមាន ប្រផេះ ស ខ្មៅ និង ពណ៌ទឹកក្រូច។

រថយន្តម៉ូដែល PEUGEOT 2008 ថ្មីមានតម្លៃ 45,900 ដុល្លារ មានលក់នៅហាងដៃគូចែកចាយ PEUGEOT នៅក្នុងប្រទេសកម្ពុជា។

រថយន្តម៉ូដែល PEUGEOT 2008 ថ្មីមានការធានារយៈពេល 5 ឆ្នាំ ពីក្រុមហ៊ុនផលិត ជាមួយនឹងរយៈពេលធានាគុណភាពរហូតដល់ 5 ឆ្នាំ ឬចម្ងាយ 100,000 គីឡូម៉ែត្រ ក្រោមកម្មវិធី New Lion Care របស់ក្រុមហ៊ុន PEUGEOT CAMBODIA ។

អំពីកម្មវិធី Lion Care ក្រុមហ៊ុនរថយន្ត PEUGEOT CAMBODIA បានផ្តល់ជូនកម្មវិធី LION CARE ជូនអតិថិជនចាប់ពីថ្ងៃនេះតទៅ។ LION CARE គឺជាកម្មវិធី 5 + 5 ដែលផ្តល់ជូនផ្តាច់មុនដោយក្រុមហ៊ុន PEUGEOT CAMBODIA ដូចខាងក្រោម៖

  • សេវាកម្មថែទាំឥតគិតថ្លៃរយះពេល5ឆ្នាំ រួមបញ្ចូលទាំងថ្លៃពលកម្ម និងគ្រឿងបន្លាស់។

  • ធានាពីរោងចក្រ 5ឆ្នាំ ឬ 10000 គីឡូ

ហេតុអ្វីបានជា LION CARE ត្រូវបានបង្កើតឡើង ?

  1. ដើម្បីផ្តល់បទពិសោធ ដ៍ពិសេសមួយដល់ម្ចាស់រថយន្ត PEUGEOT ទទួលបានភាពកក់ក្តៅពីក្រុមហ៊ុន PEUGEOT CAMBODIA ដែលបានប្តេជ្ញាចិត្ត ក្នុងការថែរក្សាអតិថិជនបន្ទាប់ពីការទិញរថយន្ត។

  2. អតិថិជនទួលបានអារម្មណ៍ល្អ លើសេវាកម្មថែទាំ ណិងជួសជុលរថយន្ត

  3. បទពិសោធសេវាកម្មមិនស្មុគស្មាញ

  4. មិនមានការចំណាយលើការថែទាំ និងជួសជុលរថយន្ត ហើតការចំណាយជាបន្ទុករបស់ក្រុមហ៊ុន PEUGEOT CAMBODIA

  5. គ្មានការបារម្ភលើគ្រឿងបន្លាស់ ឬបារម្ភអំពីសេវាកម្មមិនបានល្អ ព្រោះយើងបានរួមបញ្ចូលក្នុងកញ្ចប់តែមួយ

អត្ថប្រយោជន៍៖ កញ្ចប់សេវាកម្មមានតម្លៃ 4,000 USD (បួនពាន់ដុល្លារ)

អំពីក្រុមហ៊ុន PEUGEOT

PEUGEOT គឺជាម៉ាកយីហោទូទៅដែលមានការច្នៃប្រឌិតខ្ពស់និងជាសាកល។ តម្លៃរបស់ម៉ាកយីហោនេះគឺឧត្តមភាព ភាពទាក់ទាញ និងអារម្មណ៍។ មានវត្តមាននៅក្នុងប្រទេសជាង 160 ដែលមានកន្លែងលក់ 10,000 កន្លែង។ ក្រុមហ៊ុនPEUGEOT បានលក់រថយន្តជិត 1,200,000 គ្រឿងនៅទូទាំងពិភពលោកក្នុងឆ្នាំ 2020។ នៅឆ្នាំ 2021 បន្ទាប់ពីប្រារព្ធ ខួបលើកទី 210 របស់ខ្លួន ក្រុមហ៊ុន PEUGEOT កំពុងបង្ហាញអត្តសញ្ញាណថ្មីរបស់ខ្លួនដែលបញ្ជាក់ពីបុគ្គលិកលក្ខណៈ និងភាពមិនចេះហួសសម័យកាលរបស់ខ្លួន។ បន្ថែមពីលើរថយន្តដឹកអ្នកដំណើរ និងរថយន្តពាណិជ្ជកម្មជាច្រើនប្រភេទដែលដើរដោយថាមពអគ្គិសនី ក្រុមហ៊ុន PEUGEOT បានបង្កើតគំនិតថ្មីអំពីសមត្ថភាពថ្មី។ រថយន្តម៉ូដែល 508 PEUGEOT Sport Engineered គឺជារថយន្តដំបូងគេនៅក្នុងខ្សែស្រឡាយថ្មីនៃរថយន្តដែលមានប្រសិទ្ធភាព និងសមត្ថភាពខ្ពស់។

អំពីក្រុមហ៊ុន STELLANTIS

Stellantis គឺជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេមួយនៅលើពិភពលោក និងអ្នកផ្តល់សេវាចល័ត ដែលត្រូវបានដឹកនាំដោយមានចក្ខុវិស័យច្បាស់លាស់៖ ដើម្បីផ្តល់សេរីភាពនៃការធ្វើដំណើរជាមួយនឹងដំណោះស្រាយប្លែកៗ តម្លៃសមរម្យ និងអាចទុកចិត្តបាន។ បន្ថែមពីលើបេតិកភណ្ឌដ៏សម្បូរបែប និងវត្តមានភូមិសាស្ត្រដ៏ធំទូលាយ ភាពខ្លាំងបំផុតរបស់ក្រុមហ៊ុនស្ថិតនៅក្នុងការអនុវត្តប្រកបដោយនិរន្តរភាព បទពិសោធន៍ និងទេពកោសល្យដ៏ឆ្នើមរបស់បុគ្គលិកដែលកំពុងធ្វើការនៅជុំវិញពិភពលោក។ Stellantis មានម៉ាកយីហោល្បីៗជាច្រើនរបស់ខ្លួន ដែលត្រូវបានបង្កើតឡើងដោយអ្នកចក្ខុវិស័យនិយមដែលមានមហិច្ឆតា និងស្មារតីប្រកួតប្រជែងដែលបង្ហាញបុគ្គលិក និងអតិថិជនដូចគ្នា។ Stellantis ប្រាថ្នាចង់ក្លាយជាក្រុមហ៊ុនដ៏អស្ចារ្យបំផុត មិនមែនជាក្រុមហ៊ុនធំជាងគេនោះទេ ខណៈពេលដែលបង្កើតគុណតម្លៃបន្ថែមសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ក៏ដូចជាសហគមន៍ដែលក្រុមហ៊ុនកំពុងដំណើរការ។

បញ្ជាក់

  • ពត៌មានបន្ថែមអាចទំនាក់ទំនងតាមរយ : លេខទូរសព្ទ 076 738 4368

  • Facebook Page : Peugeot Cambodia

  • វិបសាយ : peugeot.com.kh

  • អាសយដ្ឋានតាមបណ្ដោយ មហាវិថីសហព័ន្ធរុស្សី (110) សង្កាត់ទឹកថ្លា ខណ្ខសែនសុខ រាជធានីភ្នំពេញ (ចុះពីស្ពានអាកាស 7មករា ចង្ងាយ 200ម៉ែត្រ ខាងឆ្វេងដៃ។

មតិយោបល់