• 2022-04-07 07:09:29
  • ផលិតផលថ្មី

ឡានបើក​ដំបូល Mercedes ថ្មីនេះ ម៉ាស៊ីន​មិនធំទេ តែម៉េចក៏ខ្លាំងយ៉ាងហ្នឹង!

  • 2022-04-07 07:09:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Mercedes-AMG SL43 ទើបតែ​ត្រូវបាន​បង្ហាញ​ចេញ ដែល​វាជាជំនាន់​ថ្មីចុងក្រោយ​នៃត្រកូល SL ប៉ុន្តែ​វាមិន​ប្រើម៉ាស៊ីន​ធំ​ដូចត្រកូលគ្នាវានោះទេ ផ្ទុយមកវិញ​វា​ប្រើបច្ចេកវិទ្យា​ពី Formula 1 ដើម្បី​ជំរុញ​សន្ទុះរថយន្ត។

រថយន្ត​ប្រភេទ Convertible នេះ ប្រើម៉ាស៊ីន Turbo ចំណុះ ២,០លីត្រ ខុសពី SL55 និង SL63 ដែល​ប្រើ​ម៉ាស៊ីន V8 ប៉ុន្តែម៉ាស៊ីន SL43 អាច​ផលិត​បាន​កម្លាំង ៣៧៦​សេះ និង​កម្លាំង​រមួល ៤៧៩ញ៉ូតុនម៉ែត្រ​ នេះ​ក៏ដោយ​សារតែការបំពាក់​ប្រព័ន្ធ​របស់​ Formula 1។

Mercedes បញ្ជាក់​ថា ប្រព័ន្ធ​នេះ គឺ​ជំនួយដោយ Starter Generator 48 Volt ដែលអាច​បង្កើត​កម្លាំង​សេះ បន្ថែម ១៤ដង​ទៀត ត្រឹមរយៈពេលខ្លី ពោលគឺ​រថយន្ត SL43 អាចជាន់ស្ទុះ​ពីល្បឿន ០ ដល់ ១០០គីឡូម៉ែត្រ​ក្នុ១ម៉ោង ប្រើពេល ៤,៩វិនាទី និង​អាចជាន់កប់​ដល់ល្បឿន​អតិបរមា ២៧៣គីឡូម៉ែត្រ​ក្នុង១ម៉ោង។

ជាមួយ​គ្នានោះ រថយន្ត SL43 ក៏មាន​ការឌីហ្សាញ​អេមជាង​គ្នាវាដែរ ដូចជា កាងមុខក្រោយ បំពង់ស៊ីមុំាង យ៉ាន់កង់​ទំហំ ១៩អ៊ីញ និង​មានជម្រើស​ ២០ និង​ ២១អ៊ីញ​ផងដែរ។

គេរំពឹង​ថា ប្រសិន​បើ Mercedes ដាក់​លក់រថយន្តបើកដំបូលនេះ ​នៅទីផ្សារអាមេរិក នោះ​វានឹង​អាចមានតម្លៃប្រហែល ១៣៥ ០០០ដុល្លារ៕

អត្ថបទ៖ សំភី

មតិយោបល់