• 2022-04-07 05:02:19
  • ព័ត៌មាន

ទីក្រុងសៀមរាប កំពុងត្រៀម​ក្លាយជាស្ថានីយ​សាកភ្លើង​ឡាន​អគ្គិសនី បន្ទាប់ពីភ្នំពេញ

  • 2022-04-07 05:02:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីទទួលបានជោគជ័យលើការដំឡើង​ ស្ថានីយសាកយានយន្តអគ្គិសនីសាធារណៈរបស់រដ្ឋដំបូង​គេ​នៅ​កម្ពុជា នៅក្នុងទីស្ដីការក្រសួងសាធារណការនិងដឹកជញ្ជូន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២២ ខណៈដែលទីក្រុងសៀមរាប កំពុងត្រៀម​ខ្លួនក្លាយជាស្ថានីយ​សាកភ្លើងយានយន្ត​​អគ្គិសនីធំមួយទៀតក្នុងខេត្ត​ ដែល​ជាផ្នែកមួយក្នុងគម្រោងរបស់កម្ពុជា គ្រោងនឹងដំឡើងស្ថានីយយ៉ាងហោច ១០ ទីតាំងនឹងបង្ហាញខ្លួននៅតាមទីតាំងសំខាន់ៗដូចជា៖ ខេត្តបាត់ដំបង សៀមរាប ព្រះសីហនុ ស្ថានីយប្រេងនិងផ្លូវជាតិនានា។

ចំណតសាកយានយន្តអគ្គិសនីសាធារណៈរបស់រដ្ឋដំបូង​គេ ​នៅ​កម្ពុជា

ជាមួយគ្នានោះដែរ មន្ត្រីជាន់ខ្ពស់​ និងមន្រ្តីជំនាញ​នៃ​ក្រសួង​សាធារណការនិង​ដឹកជញ្ជូន ធ្លាប់បាន​ចុះ​សិក្សា​លទ្ធភាព​ដំឡើងទីតាំង​ស្ថានីយសាក​រថយន្ត​អគ្គិសនី នៅ​ខេត្តបាត់ដំបងនិង​សៀមរាប​ កាលពី​ឆ្នាំទៅ២០២១ រួចរាល់ច្រើនដងមកហើយ។​ ចំពោះការដំឡើង​ហេដ្ឋារចនាសម្ព័ន្ធ​​ មួយនេ គឺជា​អំណោយ​លើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ​ខ្មែរ ឱ្យ​ងាក​មក​ចាប់អារម្មណ៍លើ​ការប្រើ​យានយន្តដើរ​ដោយ​ថាមពលអគ្គិសនី ចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់​បរិស្ថាន​។

កម្ពុជា កំពុង​រៀបចំ​គោលនយោបាយ និង​ការគាំទ្រសម្រាប់​រថយន្តដើរ​ដោយ​ថាមពល​អគ្គិសនី (EVs)​ ស្របតាមផែនការជំរុញឱ្យមានប្រើប្រាស់រថយន្តអគ្គិសនី ៤០% និងទោចក្រយានយន្តអគ្គិសនី ៧០% គោលដៅកាបូនសូន្យនៅឆ្នាំ ២០៥០។ រំឮកផងដែរថា​ទីក្រុងសៀមរាប ក៏ជាគោលដៅទីក្រុងឆ្លាតវៃ Smart City ​ក្នុង​ចំណោមទីក្រុង​ដទៃ​ដូចជា ទីក្រុង​ព្រះសីហនុ និងទីក្រុង​បាត់ដំបងនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

សកម្មភាព​ចុះ​សិក្សា​លទ្ធភាព​ដំឡើងនៅសៀមរាប កាលពីឆ្នាំ ២០២១

អត្ថបទ៖ រក្សា

មតិយោបល់