
- 2022-04-07 04:13:00
- ហាងឆេងផលិតផល
ជម្រើសដុំសាកកន្ទុយបារីទាំងនេះ សុវត្ថិភាព ហើយធូរថ្លៃ ត្រូវម៉ាច់ទុកប្រើតាមឡានថ្ងៃចូលឆ្នាំ
- 2022-04-07 04:13:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រើសដុំសាកកន្ទុយបារីទាំងនេះ សុវត្ថិភាព ហើយធូរថ្លៃ ត្រូវម៉ាច់ទុកប្រើតាមឡានថ្ងៃចូលឆ្នាំ
ចន្លោះមិនឃើញ
ទូរសព្ទបានក្លាយជារបស់ដ៏សំខាន់មួយក្នុងពេលបច្ចុប្បន្ន ដោយមិនអាចទុកចោលដល់អស់ថ្មឡើយ។ ស្របពេលខិតជិតចូលឆ្នាំខាងមុខនេះ បងប្អូនប្រាកដជាធ្វើដំណើរទៅតាមខេត្ត ហើយពិបាករកកន្លែងសាកថ្មទូរសព្ទមិនខាន។ អញ្ចឹងកុំឲ្យបញ្ហានេះកើតឡើង បងប្អូនទាំងអស់គ្នា គួរទិញដុំសាកតាមរថយន្តមួយទុកប្រើប្រាស់ ដើម្បីជៀសវាងការអស់ថ្ម ពេលនៅលើឡាន។ ថ្ងៃនេះ Sabay នឹងលើកយកឆ្នាំងសាកតាមរថយន្តចំនួន ៥ម៉ូឌែលមកបង្ហាញ ដែលសុទ្ធតែជាផលិតផលដែលទទួលស្គាល់ និងមានសុវត្ថិភាពក្នុងការប្រើប្រាស។ តោះទៅតាមដានទាំងអស់គ្នា៖
១. ACEFAST B2 car charger 72W
ACEFAST B2 car charger 72W ស័ក្តិសមសម្រាប់អ្នកដែលកំពុងប្រើទូរសព្ទដែលមានរន្ធសាកថ្មជាប្រភេទ Type-C ដោយវាមានរន្ធនេះមកចំនួន២ អាចសាកបានក្នុងពេលតែមួយ។ ឆ្នាំងសាកនេះអាចបញ្ចេញកម្លាំងសរុបទៅកាន់រន្ធទាំងពីរក្នុងល្បឿន 72W។
លក្ខណៈពិសេស៖
២. ACEFAST B3 car charger 66W
ACEFAST B3 car charger 66W មានរូបរាងស្រដៀងនឹងផលិតផលខាងលើដែរ ប៉ុន្តែបានបន្ថែមនូវរន្ធសាកប្រភេទ Type-B មួយទៀត។ ស័ក្តិសមសម្រាប់អ្នកដែលកំពុងប្រើទូរសព្ទដែលមានរន្ធសាកថ្មជាប្រភេទ Type-C ផង និង Type-A ផង ដោយវាមានរន្ធបញ្ចេញសរុប ៣ អាចសាកបានក្នុងពេលតែមួយ។ ឆ្នាំងសាកនេះអាចបញ្ចេញកម្លាំងសរុបទៅកាន់រន្ធទាំងបីក្នុងល្បឿន 66W។
លក្ខណៈពិសេស៖
៣. Anker PowerDrive II 2-Port Alloy
Anker PowerDrive II 2-Port Alloy ស័ក្តិសមសម្រាប់អ្នកដែលកំពុងប្រើទូរសព្ទដែលមានរន្ធសាកថ្មជាប្រភេទ Type-A ដោយវាមានរន្ធបញ្ចេញសរុប ២ អាចសាកបានក្នុងពេលតែមួយ។ ឆ្នាំងសាកនេះអាចបញ្ចេញកម្លាំងសរុបទៅកាន់រន្ធទាំងពីរក្នុងល្បឿន 24W។
លក្ខណៈពិសេស៖
៤. Anker PowerDrive PD+2
Anker PowerDrive II 2-Port Alloy ស័ក្តិសមសម្រាប់អ្នកដែលកំពុងប្រើទូរសព្ទដែលមានរន្ធសាកថ្មជាប្រភេទ Type-A ផង និង Type-C ផង ដោយវាមានរន្ធបញ្ចេញសរុប ២ អាចសាកបានក្នុងពេលតែមួយ។ ឆ្នាំងសាកនេះអាចបញ្ចេញកម្លាំងសរុបទៅកាន់រន្ធទាំងពីរក្នុងល្បឿន 30W។
លក្ខណៈពិសេស៖
៥. Samsung 2.0 Dual Port 45W&15W
Samsung 2.0 Dual Port 45W&15W ស័ក្តិសមសម្រាប់អ្នកដែលកំពុងប្រើទូរសព្ទ Samsung ឬម៉ាកដទៃដែលមានរន្ធសាកថ្មជាប្រភេទ Type-A ផង និង Type-C ផង ដោយវាមានរន្ធបញ្ចេញសរុប ២ អាចសាកបានក្នុងពេលតែមួយ។ ឆ្នាំងសាកនេះអាចបញ្ចេញកម្លាំងសរុបទៅកាន់រន្ធទាំងពីរក្នុងល្បឿន 60W។
លក្ខណៈពិសេស៖