
- 2022-04-07 03:22:14
- ផលិតផលថ្មី
ញាក់ហ្មង! STARIA អេមប៉ុណ្ណឹងហើយ ឥឡូវថែម option មួយទៀត កប់ខ្លាំងមែនទែន
- 2022-04-07 03:22:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញាក់ហ្មង! STARIA អេមប៉ុណ្ណឹងហើយ ឥឡូវថែម option មួយទៀត កប់ខ្លាំងមែនទែន
ចន្លោះមិនឃើញ
កំពូលរថយន្តវ៉ែនដ៏ល្បីល្បាញបំផុត Hyundai STARIA ពេលនេះត្រូវបន្ថែម option ថ្មីមួយទៀត ដែលមានលក្ខណៈកាន់តែប្រណិតខ្លាំងជាង option នានានោះគឺ option Premium នៅក្នុងប្រទេសថៃ ដើម្បីប្រជែងនឹងគូប្រកួតធំៗ ខណៈដំបូងឡើយក្នុងប្រទេសនេះគឺមានតែ option S និង SEL។
STARIA Premium ត្រូវបានឌីហ្សាញបន្ថែមដូចជា ប៉ាណាត្រូវបានតុបតែងជាមួយពណ៌ពិសេស ចង្កៀងមុខជាប្រភេទ LED Projector ដែលភ្ជាប់មកជាមួយប្រព័ន្ធភ្លើងហ្វាអូតូ និងកញ្ចក់ Acoustic ដែលកាត់សំឡេងរំខានពីខាងក្រៅបានល្អបំផុត។ ឯចង្កៀងក្រោយបញ្ឈរវែងហៅថា Panametric Pixel LED ហើយកាងក្រោយ និងយ៉ាន់កង់ alloy ទំហំ ១៨អ៊ីញ ជាមួយពណ៌ដ៏ពិសេស ជាមួយគ្នានោះ ទ្វារក្រោយវៃឆ្លាតបិទបើកដោយប្រើSmart key ទ្វាស្លាយអូតូទាំងសងខាង ដោយអាចប្រើជាមួយ Smart key ផងដែរ។
ផ្នែកខាងក្នុងកាប៊ីនវិញ វាបំពាក់កៅអី៤ជួរ ឬ១១កៅអីឯណោះ ដែលអាចបត់សារ៉េចុះឡើងបាន ដំបូលកញ្ចក់ Sunroof ២ អំពូល Ambient Mood lighting ដៃចង្កូតស្បែក ឈ្នាន់ហ្គែរ និងហ្វ្រាំង ជាប្រភេទអាលុយមីញ៉ូម។ ក្រៅពីនេះ វាបំពាក់ប្រព័ន្ធ Touchscreen ទំហំ ៨អ៊ីញ ដែលអាចភ្ជាប់ Apple CarPlay និង Android Auto ប្រព័ន្ធសំឡេង BOSE ជាមួយ Speaker ១២គ្រាប់, ប្រព័ន្ធត្រជាក់អូតូ និងហ្វ្រាំងដៃដែលភ្ជាប់មកជាមួយប្រព័ន្ធ Auto Hold។
រថយន្ត Hyundai STARIA Premium ប្រើម៉ាស៊ីនម៉ាស៊ូតស៊ីឡាំង៤ ចំណុះ ២,២លីត្រ ផលិតបានកម្លាំង ១៧៧សេះ និងកម្លាំងរមួល ៤៣១ញ៉ូតុនម៉ែត្រ រត់ប៉ុងមុខ ជាមួយប្រអប់លេខអូតូ ៨វគ្គ និងមាន Paddle Shift ទៀតផង។
រថយន្តនេះ ក៏បានបំពាក់ប្រព័ន្ធសុវត្ថិភាពស្តង់ដាជាច្រើនផងដែរ ដោយត្រូវបានដាក់លក់ក្នុងតម្លៃ ២,២៤លានបាត ឬជាង ៦៧ ០០០ដុល្លារអាមេរិក៕