- 2022-04-06 07:48:23
- ព័ត៌មាន
កាំបិតចិតដងឯង! យក្សបច្ចេកវិទ្យាអាមេរិចបាត់លុយ ១,៥លានដុល្លារ ព្រោះបច្ចេកវិទ្យារបស់ខ្លួន
- 2022-04-06 07:48:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាំបិតចិតដងឯង! យក្សបច្ចេកវិទ្យាអាមេរិចបាត់លុយ ១,៥លានដុល្លារ ព្រោះបច្ចេកវិទ្យារបស់ខ្លួន
ចន្លោះមិនឃើញ
ជនបោកប្រាស់ពីរនាក់បានលួចលុយប្រមាណ ១,៥លានដុល្លារ ពី Apple ក្នុងរយៈពេល ៣ឆ្នាំ ដោយប្រើបច្ចេកវិទ្យាផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន (ឧបករណ៍លក់) ត្រូវបានកាត់ទោសឱ្យជាប់គុក ១៣ឆ្នាំ រួមគ្នា។
ការលួចបន្លំរបស់ជនទាំង២ បានប្រើគម្រោងការណ៍លួចលុយពី Apple Stores ដោយលួចជា Apple gift cards អំឡុងឆ្នាំ២០១៥ និង ២០១៧។ នេះបើយោងទៅតាមរបាយការណ៍ក្នុង ខែកញ្ញា ឆ្នាំ២០២១។
យើងសូមបង្ហាញត្រួសៗពីការលួចរបស់ជនទាំងពីរ គឺជនសង្ស័យម្នាក់ក្នុងចំណោមពួកគេ បានរង់ចាំឱកាសលួចឧបករណ៍ Isaac របស់ Apple ដែលឧបករណ៍នេះ អាចឱ្យបុគ្គលិកត្រួតពិនិត្យស្តុក និងលក់ផលិតផលដល់អតិថិជន។ បន្ទាប់ពីលួចបាន ជនសង្ស័យអង្គុយនៅខាងក្រៅហាងដដែល ដើម្បីភ្ជាប់ឧបករណ៍ទៅកាន់ Wi-Fi របស់ apple store និងបានប្រើប្រាស់គណនីបុគ្គលិកដែលបាន log in ដើម្បីទទួលបាន កាតអំណោយឌីជីថល (digital gift cards) ដែលមានតម្លៃរាប់ពាន់ដុល្លារ។
បន្ទាប់មកទៀតជនសង្ស័យបានប្រើ digital gift card បញ្ចូលទៅ Wallet app ហើយបញ្ចូនបន្តទៅជនផ្សំគំនិត ដើម្បីទិញទំនិញថ្លៃនៅ apple store នៅកន្លែងខុសគ្នា។ បន្ទាប់មកពួកគេបន្តធ្វើបែបនេះ ដែលសរុបជាទឹកប្រាក់ ប្រមាណជា ១,៥លានដុល្លារ។
ក្រោយមកពួកគេក៏ត្រូវបានចាប់ខ្លួន តាមកាមេរ៉ាសុវត្ថិភាព CCTV នៅ apple store និងការអង្កេតតាម GPS មុនការចាប់ខ្លួនពី FBI។
ក្រោយមក ជនល្មើសទាំងពីរ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ១៣ឆ្នាំ និងបានបង្គាប់ឱ្យបង់ប្រាក់សំណងចំនួន ១,២៦លានដុល្លារ ទៅក្រុមហ៊ុន Apple៕