/Local-(5)/624562b225cff_1648714380_medium.jpg)
- 2022-03-31 08:26:18
- ព័ត៌មាន
ត្រឹមតែមួយថ្ងៃ PEUGOET ប្រគល់ឡានជូនអតិថិជន ៥០ គ្រឿងម៉ូឌែល 3008 SUV 2022 រូបរាងថ្មី
- 2022-03-31 08:26:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមតែមួយថ្ងៃ PEUGOET ប្រគល់ឡានជូនអតិថិជន ៥០ គ្រឿងម៉ូឌែល 3008 SUV 2022 រូបរាងថ្មី
ចន្លោះមិនឃើញ
ក្រុមហ៊ុន THH IMPORT EXPORT CO., LTD ដែលជាក្រុមហ៊ុននាំចូលរថយន្តម៉ាក PEUGOET បានរៀបចំកម្មវិធី “ប្រគល់រថយន្ត PEUGOET ម៉ូឌែល 3008 SUV ផលិតឆ្នាំ ២០២២ ចំនួន ៥០ គ្រឿងជូនដល់អតិថិជន” ដែលបានទន្ទឹងរង់ចាំរថយន្តរបស់ខ្លួនកាលពីព្រឹកថ្ងៃ ៣១ ខែមីនា ឆ្នាំ ២០២២ ។
តាំងនាមឱ្យ គណៈគ្រប់គ្រងនៃក្រុមហ៊ុននាំចូលរថយន្ត PEUGEOT អ្នកនាង ហៃ រដ្ឋា ដែលជាប្រធានគ្រប់គ្រងទូទៅបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់អតិថិជនចាស់អតិថិជនថ្មីដែលបានគាំទ្ររថយន្ត PEUGEOT នាពេលកន្លងមក និងក្នុងពេលបច្ចុប្បន្នក៏ដូចជាទៅថ្ងៃអនាគត។ កត្តាពិសេសៗទាំងឡាយដែលបានរៀបរាប់ខាងលើគ្រាន់តែជាផ្នែកមួយចំនួនប៉ុណ្ណោះនៃភាពប្រណិត និងភាពទាក់ទាញនៃរថយន្ត PEUGEOT ។ ដើម្បីជ្រាបកាន់តែច្បាស់ក៏ដូចជាទទួលបាននូវបទពិសោធនថ្មីៗ និងឱ្យដឹងថាតើការបើកបររថយន្ត PEUGEOT ផ្តល់នូវអារម្មណ៍ស្រស់ថ្លា និងផាសុខភាពយ៉ាងអស្ចារ្យកម្រិតណា។
អ្នកនាងបានបន្ថែមទៀតថា៖ "អតិថិជនទាំងអស់អាចមកធ្វើការបើកបរសាកល្បងរថយន្ត PEUGEOT នៅគ្រប់ពេលវេលានៃម៉ោងធ្វើការ។ ក្រុមហ៊ុន ក៏រីករាយក្នុងការរង់ចាំផ្តល់ជូននូវសេវាកម្មយ៉ាងល្អឥតខ្ចោះជូនដល់អតិថិជន។សម្រាប់លោកអ្នកដែលមាន បំណងចង់ក្លាយជាម្ចាស់នៃរថយន្ត PEUGEOT យ៉ាងស្រស់ស្អាតនេះ ប្រញាប់រួសរាន់ធ្វើការកក់ និងបញ្ជាទិញរថយន្តឱ្យបានលឿន ទាន់ខាងក្រុមហ៊ុនកំពុងតែមានរថយន្តនៅក្នុងស្តុក។ ចាប់អារម្មណ៍ចង់បានរថយន្ត លោកអ្នកអាចទំនាក់ទំនងមកកាន់ លេខទូរសព្ទ៖ 076 7384 368 ។"
រថយន្តPEUGOETជារថយន្តអ៊ឺរ៉ុប ផលិតតាមបច្ចេកវិទ្យារបស់ប្រទេសបារាំងដែលផលិតឡើងប្រកបដោយកម្រិតស្ដង់ដារគុណភាព និងប្រព័ន្ធសុវត្ថិភាពខ្ពស់។ អ្វីដែលកាន់តែប្រសើរជាងនេះទៅទៀតនោះគឺការរចនារូងរាងថ្មី ដែលមានភាពភាពទាក់ទាញយ៉ាងខ្លាំង ដោយបានរំលេចឡើងទាំងនៅលើរូបរាងខាងក្រៅនិងខាងក្នុងរថយន្ត PEUGOET ។ ភាពប្រណិតនៃការរចនា និងការផលិតប្រកបដោយបច្ចេកវិទ្យាខ្ពស់បានធ្វើឱ្យម្ចាស់នៃរថយន្ត PEUGOETទទួលនូវបទពិសោធថ្មីដ៏អស្ចារ្យក្នុងការបើកបររថយន្ត PEUGOETប្រកបដោយផាសុខភាព និងភាពជឿជាក់។ លើសពីនេះទៅទៀតនោះ រូបរាងថ្មីនៃរថយន្តPEUGOET ផលិតក្នុងឆ្នាំ ២០២២ ត្រូវបានរចនាទៅតាមបរិបទយុគសម័យថ្មីនៃភាពទំនើបឆើតឆាយស្រស់ស្អាតជាងមុន។
ផ្នែកខាងមុខរថយន្ត PEUGEOT៣០០៨ បានវិវត្តន៍ទៅតាមរចនាបថប្លែកថ្មី និងមិនធ្លាប់មានពីមុនមក។ការរចនាសំណាញ់កាងខាងមុខនៃរថយន្តPEUGOET ៣០០៨ មានភាពទំនើបទាន់សម័យ និងទាក់ ទាញ។ ចង្កៀងហ្វាខាងមុខក៏ត្រូវបានរចនាថ្មីដើម្បីឱ្យកាន់តែមានភាពស៊ីវីល័យភ្លឺច្បាស់ បំពាក់ដោយបច្ចេកវិទ្យា អិលស៊ីឌី។ ភ្លើងស្តុបនៅផ្នែកខាងក្រោយរថយន្ត PEUGOET 3008 ត្រូវបានរចនា និងកែលម្អថ្មីដោយបំពាក់នូវបច្ចេកវិទ្យា LED ដែលអាចបង្ហាញនូវក្រញាំ 3D ជាមួយនឹងពន្លឺដ៏សែនភ្លឺច្បាស់ ដែលជាលក្ខណៈពិសេសរបស់រថយន្ត PEUGOET 3008 ។ បន្ថែមពីនេះ រថយន្ត PEUGOET 3008 មានលក្ខណៈពិសេសនៅផ្នែកខាងក្រៅដូចជា៖
-កង់យ៉ាន់សព័រ ទំហំ១៨អ៊ីញ
-ឃ្លុបខាងក្រោយបិតបើកដោយអូតូ
-ដំបូលបើក
-ម្ចាស់រថយន្ត អាចចូលក្នុងរថយន្តដោយមិនចាំបាច់មានកូនសោ
-រថយន្តត្រូវបានបំពាក់ដោយសិនស័រសុវត្ថិភាពទាំងនៅផ្នែកខាងមុខ និងផ្នែកខាងក្រោយ។ ចំណែកឯផ្នែកខាងក្នុងនៃរថយន្ត PEUGEOT 3008 ត្រូវបានរចនាឡើងដោយមានភាពធំទូលាយ និងទំនើបស៊ីវីល័យឱ្យស្របទៅតាមតម្រូវការរបស់អតិថិជន។
រថយន្តPEUGEOT 3008 បានបំពាក់បច្ចេកវិទ្យា PEUGEOT Digital i-Cockpit® ដោយមានកាស ឌីជីថលទំហំ 12.3 អ៊ីញអាចកំណត់ការប្រើប្រាស់ទៅតាមបំណង។ ចង្កូតរថយន្ត PEUGEOT 3008 មានទំហំតូចល្មម ដែលបានបង្កើនសក្តានុពលនៃការបើកបរអោយកាន់តែប្រសើរឡើង។ ក្រៅពីនេះ រថយន្ត PEUGEOT 3008ត្រូវបានបំពាក់នូវអេក្រង់ថាច់ស្រ្គីនថ្មីទំហំ ១០អ៊ីញមានកម្រិតពន្លឺភ្លឺច្បាស់ត្រជាក់ភ្នែក។
រថយន្តម៉ូដែលថ្មីនេះ ក៍បានបំពាក់នូវប៊ូតុងព្យាណូដ៍ប្រណិតចំនួនប្រាំពីរ ដែលម្ចាស់រថយន្តអាចធ្វើការ “បិទ ឬបើក” ដោយផ្ទាល់ចំពោះមុខងារសំខាន់មួយចំនួនដូនជា៖ ការបើកវិទ្យុ ឬតន្រ្តី ម៉ាស៊ីនត្រជាក់ ការបញ្ជាដោយប្រើសម្លេង ការកំណត់យានយន្ត ទូរសព្ទ កម្មវិធីទូរសព្ទ និងភ្លើងសញ្ញាព្រមានអំពីគ្រោះថ្នាក់។
រថយន្តម៉ូដែលថ្មី PEUGEOT3008ក៏បានភ្ជាប់មកជាមួយមុខងារសំខាន់មួយទៀតគឺការសាកថ្មទូរសព្ទស្មាតហ្វូនដោយមិនប្រើខ្សែដែលមានទីតាំងនៅចំកណ្តាលតាប្លូ។ បច្ចេកវិទ្យានេះបំពាក់ដោយប្រព័ន្ធស្ដង់ដារ AppleCarPlay® និង Android AutoTM ។ បន្ថែមពីនេះលក្ខណៈពិសេសផ្សេងៗទៀតខាងក្នុងរថយន្តរួមមាន៖
-ភ្លើងលម្អខាងក្នុងរថយន្ត
-ប៊ូតុងប្តូរលេខដោយប្រើមេដៃ
-ម៉ាស៊ីនត្រជាក់ពីរ ដែលអាចកំណត់ដាច់ដោយឡែកពីគ្នា
-កៅអីស្បែក
-ហ្រ្វាំងចតរថយន្តដោយប្រព័ន្ធអគ្គិសនី
-កៅអីដែលអាចកំណត់បត់បែនបាន៦យ៉ាង
-ការកំណត់ជម្រើសនៃការបើកបរ (ជម្រើសឡាន ស្ព័រ)
គួរបញ្ជាក់ផងដែរថា កត្តាទាំងនេះហើយបានធ្វើឱ្យរថយន្ត PEUGEOT ក្លាយជារថយន្តឈានមុខនិងទទួលបានជោគជ័យទាក់ទាញអតិថិជនក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសជាច្រើននៅលើសកលលោក។
សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់៖
-គេហទំព័រហ្វេសបុកផេក៖ PEUGEOTCambodia
-ទីតាំង៖ bit.ly/3jrXAtI
-តេឡេក្រាម Telegram ៖ t.me/peugeotkh
-ទូរសព្ទលេខ៖ 076 7384 368៕