• 2022-03-30 08:04:48
  • ព័ត៌មាន

ល្បីរឿង Will Smith ទះមួយកំភ្លៀង ឥលូវមានកាក់គ្រីបតូ Will Smith Inu ផ្ទុះតម្លៃ ៤៧០០%

  • 2022-03-30 08:04:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្បីរឿង Will Smith ទះ Chris Rock មួយកំភ្លៀង ឥលូវចេញលុយគ្រីបតូ Will Smith Inu កំពុងផ្ទុះឡើងថ្លៃប្រមាណ ៤៦៩៦% បានក្លាយជាកាក់ឡើងថ្លៃខ្លាំងជាងគេបំផុត ឈរលេខ១ លើទីផ្សារគ្រីបតូដ៏ល្បី Coin Market Cap។

លុយគ្រីបតូ Will Smith Inu បានបង្កើតឡើងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បច្ចុប្បន្នវាកំពុងមានតម្លៃប្រមាណ ០,០០០០០៣៩៣៦ដុល្លារ ក្នុង១កាក់។

យ៉ាងណា នេះគ្រាន់ជាដំណឹងមួយពីលុយគ្រីបតូដ៏ល្បីសម្រាប់ការពិចារណាបន្ថែម ហើយយើងមិនណែនាំឱ្យអ្នកទាំងអស់គ្នាវិនិយោគ ឬទិញវាទុក ក្នុងហេតុផលណាមួយដោយមិនបានសិក្សាស្វែងយល់ពីវាច្បាស់ជាមុនឡើយ៕

អត្ថបទ៖ កុសល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី