• 2022-03-25 01:21:00
  • ព័ត៌មាន

១៤ឆ្នាំ ក្រុមហ៊ុន Ezecom ផ្ដល់ជូនបច្ចេកវិទ្យាឈានមុខជូនកម្ពុជា រហូតឈ្នះពានជាច្រើន

  • 2022-03-25 01:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកដល់ពេលនេះ Ezecom ដែលជាក្រុមហ៊ុនខ្មែរ ១០០ភាគរយ បានឈានដល់ឆ្នាំទី១៤នៃការបំពេញបេសកម្មរបស់ខ្លួនក្នុងការផ្តល់នូវសេវាអ៊ិនធឺណិតលំដាប់ខ្ពស់ និងបទពិសោធន៍ឌីជីថលឈានមុខ សមស្របតាមតម្រូវការជូនដល់ប្រជាជនកម្ពុជា។

ជាមួយនឹងទស្សនវិស័យក្នុងការ «ក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្មឈានមុខគេតាមរយៈការច្នៃប្រឌិតប្រកប ដោយនិរន្តរភាព និងការបង្កើតគុណតម្លៃសម្រាប់សហគមន៍» ក្រុមហ៊ុន Ezecom បានបង្កើតជាផ្លូវការនៅឆ្នាំ២០០៨ជាមួយគ្រឹះដ៏រឹងមាំក្នុងការសាងសង់នូវប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ និងបណ្ដាញខ្សែកាប្លិ៍បាតសមុទ្រ Asian American Gateway ដែលតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក និងកាត់បន្ថយថ្លៃអ៊ិនធឺណិតសម្រាប់អ្នកប្រើប្រាស់រាប់លាននាក់នៅកម្ពុជា។ ក្រៅពីនេះ Ezecom ក៏បានជួយកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ទាក់ទាញសម្រាប់អតិថិជននៅបរទេសផងដែរ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group of Companies មាន​ប្រសាសន៍ថា៖ «យើងខ្ញុំតែងតែគាំទ្រដល់រាជរដ្ឋាភិបាលនៃរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា។ ខ្សែកាបបាតសមុទ្រ ម៉ាឡេស៊ី កម្ពុជា ថៃគឺជាប្រព័ន្ធខ្សែកាបដំបូងរបស់កម្ពុជាដែលតភ្ជាប់ប្រទេសកម្ពុជាទាំងមូលទៅកាន់ពិភពលោក»។

ក្នុងរយៈពេល ១៤ឆ្នាំនៃប្រតិបត្តិការ ក្រុមហ៊ុន Ezecom តែងតែខិតខំប្រឹងប្រែងពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនអោយកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងជាពិសេសព្យាយាមក្នុងការពាំនាំមកនូវបច្ចេកវិទ្យាថ្មីៗនៅជុំវិញពិភពលោកមកផ្តល់ជួនអតិថិជនរបស់ខ្លួននៅកម្ពុជាបានប្រើប្រាស់ ដើម្បីជួយជម្រុញអោយអាជីវកម្មរបស់ពួកគេកាន់តែរីកចម្រើន ការងារកាន់តែរលូន និងចូលរួមចំណែកក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថល។

Ezecom សម្រេចបាននូវកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនម៉ាកយីហោធំៗមួយចំនួនក្នុងពិភពលោកដូចជា ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Amazon Web Services ក្រុមហ៊ុន VMWare និងក្រុមហ៊ុន Huawei ។

កិច្ចព្រមព្រៀងទាំងនេះបាននាំយកសេវា Amazon Web Services (AWS) ជាសេវាខ្លោដ (Cloud) ដែលជាបច្ចេកវិទ្យាកំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងពិភពលោក មកកាន់ប្រទេសកម្ពុជាសម្រាប់ជាប្រយោជន៍ដល់អតិថិជន និងអាជីវកម្មគ្រប់ប្រភេទ។ កិច្ចព្រមព្រៀងប្រកបដោយភាពច្នៃប្រឌិតថ្មីៗដ៏ទៃទៀតរួមមានហេដ្ឋារចនាសម្ព័ន្ធនៃកម្មវិធី SD Wanរបស់ក្រុមហ៊ុន VMWare ដែលបាននាំមកកាន់កម្ពុជាដើម្បីជួយឱ្យក្រុមហ៊ុននានាបង្កើនប្រសិទ្ធភាព ពង្រីកសេវាឱ្យកាន់តែលឿន សម្រួលការគ្រប់គ្រង កែលម្អប្រតិបត្តិការ និងរក្សាទិន្នន័យអ្នកប្រើប្រាស់ និងឧបករណ៍ដ៏ទៃទៀតឱ្យកាន់តែមានសុវត្ថិភាព។

លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន Ezecom មានប្រសាសន៍ថា៖ «ក្រុមហ៊ុនរ៉ូយាល់គ្រុប ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន Ezecom សូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តដល់ប្រជាជនកម្ពុជា ដៃគូរ រាជរដ្ឋាភិបាលកម្ពុជា វិនិយោគគិន សម្រាប់ការគាំទ្រដល់ក្រុមហ៊ុន និងសេវាកម្មរបស់យើងខ្ញុំ»។ លោកស្រីបានបន្ថែមថា៖ «ក្រុមហ៊ុន Ezecom មានគោលបំណងជាក់ច្បាស់ក្នុងការដឹកនាំវិស័យ ICT មុនគេបង្អស់ជាមួយការអនុវត្តនិងហេដ្ឋារចនាសម្ព័ន្ធ ICT គួរឱ្យទុកចិត្តបំផុតជាមួយនឹងការប្តេជ្ញាចិត្តក្នុងការឈានមុខជានិច្ច ដើម្បីធានាផ្តល់នូវសេវាបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ល្អបំផុតនៅកម្ពុជា»។

ការទទួលស្គាល់ និងពានរង្វាន់ដែលក្រុមហ៊ុន Ezecom ទទួលបានEzecom ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនរ៉ូយាល់គ្រុប (Royal Group of Companies) ជាមួយនឹងការអភិវឌ្ឍន៍ខ្លួនជាប្រចាំក្នុងរយៈពេល១៤ឆ្នាំនៃការប្រតិបត្តិរបស់ខ្លួន ក្រុមហ៊ុនបានទទួលវិញ្ញាបនប័ត្រ ISO ៩០០១-២០០៨ ក្នុងឆ្នាំ២០១១, វិញ្ញាបនប័ត្រ ISO ៩០០១-២០១៥ ឆ្នាំ២០១៨ និង២០២០។ ក្រៅពីការបានទទួលស្គាល់ក្រុមហ៊ុន Ezecom បានឈ្នះពានរង្វាន់ជាច្រើនដូចជា៖

  • ពានរង្វាន់ ISP ល្អបំផុត (Best ISP Award) ឆ្នាំ២០១១ និង២០១២
  • ពានរង្វាន់ ICT កម្ពុជាល្អបំផុត (Best Cambodia ICT Award (CICTA)) ឆ្នាំ២០១៦
  • ពានរង្វាន់ម៉ាកយីហោនិយោជកល្អបំផុត (Best Employer Brand Award) ឆ្នាំ២០១៦
  • ពានរង្វាន់ម៉ាកយីហោជោគជ័យបំផុត (Cambodian Successful Brand Awards) ឆ្នាំ២០១៨
  • ពានរង្វាន់សហគ្រាសរីកចម្រើនលឿនបំផុតខាងផ្នែកផ្គត់ផ្គង់បណ្តាញអ៊ិនអឺណិតនៅកម្ពុជា (Fastest Growing Enterprise Network Provide – Cambodia) ឆ្នាំ២០២០
  • ពានរង្វាន់ម៉ាកយីហោនិយោជកល្អបំផុត (Best Employer Branding Award) ដែលផ្តល់ជូនដោយសន្និសីទ HRO ពិភពលោក (World HRO Congress) ឆ្នាំ២០២០
  • ពានរង្វាន់ក្រុមហ៊ុនប្រសើរបំផុតដើម្បីធ្វើការងារក្នុងទ្វីបអាស៊ី (Best Companies to Work for in Asia) ឆ្នាំ២០២០ ដែលផ្តល់ជូនដោយ HR Asia

បន្ថែមពីនេះនៅឆ្នាំ២០២១ ក្រុមហ៊ុន Ezecom បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយស្ថាប័ន Credit Guarantee and Investment Facility ("CGIF") ក្នុងការផ្តល់ការធានាឥណទានដែលធានាពេញលេញទៅលើមូលបត្របំណុលតម្លៃ ២០លានដុល្លារដែលត្រូវបានបោះផ្សាយដោយក្រុមហ៊ុន Ezecom។ មូលបត្របំណុលនេះត្រូវបានបោះផ្សាយកាលពីត្រីមាសទី៣ ឆ្នាំ២០២១។

ក្រុមហ៊ុន Ezecom នឹងប្រើប្រាស់ទឹកប្រាក់ដែលទទួលបានពីការបោះផ្សាយមូលបត្របំណុលនេះ ដើម្បីវិនិយោគបន្ថែមលើប្រព័ន្ធអេកូឌីជីថលនៅប្រទេសកម្ពុជាក្នុងការកសាងនូវឧត្តមភាពផ្នែកឌីជីថលសម្រាប់ជូនដល់កម្ពុជា៕

  • ទំនាក់ទំនងក្រុមហ៊ុន Ezecom៖ ផ្ទះលេខ ៧ដេ មហាវិថីសហព័ន្ធរុស្ស៊ី អគារសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ប្រទេសកម្ពុជា

  • ទូរស័ព្ទ៖ (+៨៥៥) ២៣ ២៣ ៨១៨១

  • គេហទំព័រ៖ www.ezecom.com.kh

មតិយោបល់