- 2022-03-21 01:48:22
- ព័ត៌មាន
នេះហើយ ជាម្ចាស់ពានរង្វាន់ អ្នកបង្កើតមាតិកាប្រចាំឆ្នាំ នៅក្នុងព្រឹត្តិការណ៍ PMA2022
- 2022-03-21 01:48:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយ ជាម្ចាស់ពានរង្វាន់ អ្នកបង្កើតមាតិកាប្រចាំឆ្នាំ នៅក្នុងព្រឹត្តិការណ៍ PMA2022
ចន្លោះមិនឃើញ
ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីផ្សព្វផ្សាយពីចំណេះដឹងនៅក្នុងបណ្ដាញសង្គម Tik Tok ដែលគ្រប់គ្នាធ្លាប់បានស្គាល់ជាច្រើននោះគឺលោក ខេមរា បានទទួលការបោះឆ្នោតកាំទ្រពីសំណាក់ហ្វេនៗជាច្រើននិងបានធ្វើឲ្យលោកទទួលបានពានរង្វាន់ «អ្នកបង្កើតមាតិកាប្រចាំឆ្នាំ» នៅក្នុងព្រឹត្តិការណ៍ Pleng Music Awards 2022។
ខេមរា គឺជាអ្នកបង្កើតមាតិកាដែលបានផ្ដល់ចំណេះដឹង និងកម្សាន្តដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងបណ្ដាញសង្គម Tik Tok នៅកម្ពុជា ដែលមានអ្នកគាំទ្រជាច្រើនបានធ្វើការបោះឆ្នោតឲ្យទទួលបានពានរង្វាន់ «អ្នកបង្កើតមាតិកាប្រចាំឆ្នាំ» បច្ចុប្បន្នតារា Tik Tok រូបសង្ហានេះកំពុងកើនចំនួនអ្នក Followers ជាង 970K ហើយ។
គូសបញ្ជាក់ដែរថា កម្មវិធីពិសេសអស្ចារ្យបានធ្វើឡើងកាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅ Garden City Hotel ដោយមានការចូលរួមពីសំណាក់តារាល្បីៗពីគ្រប់ជំនាន់។ ដោយឡែកក្រៅពីវត្តមានរបស់តារាទាំងនេះ គ្រប់គ្នាក៏ចាប់អារម្មណ៍ខ្លាំងដែរជាមួយនឹងលទ្ធផលម្ចាស់ពានទាំង ១៤ ដែលទទួលបានពីសំឡេងឆ្នោតគាំទ្ររបស់អ្នកគាំទ្រជាច្រើននាក់៕