- 2022-03-16 03:49:41
- ព័ត៌មាន
Hacker គាំទ្រអ៊ុយក្រែនខ្លាំង រួមដៃគ្នាបិទវិបសាយផ្សារភាគហ៊ុន រុស្ស៊ី និងវិបសាយធំៗច្រើនទៀត
- 2022-03-16 03:49:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hacker គាំទ្រអ៊ុយក្រែនខ្លាំង រួមដៃគ្នាបិទវិបសាយផ្សារភាគហ៊ុន រុស្ស៊ី និងវិបសាយធំៗច្រើនទៀត
ចន្លោះមិនឃើញ
គេហទំព័រសំខាន់ៗគ្រប់គ្រងដោយរដ្ឋាភិបាលសហព័ន្ធ រុស្ស៊ី ចំនួន ៥ សុទ្ធតែ Offline ទាំងអស់មិនអាចបើកចូលទៅប្រើប្រាស់បានទៀតឡើយដែលជាស្នាដៃក្រុម Hacker គាំទ្ររដ្ឋាភិបាលអ៊ុយក្រែនត្រូវបានវាយប្រហារផ្ទួនៗដោយមេរោគប្រភេទ DDoS attacks កាលពីថ្ងៃទី ១៥ មីនាឆ្នាំ ២០២២ ម្សិលមិញនេះ។
គេហទំព័រចំនួន ៥ នោះមានដូចជា៖ គេហទំព័រទីភ្នាក់ងារសន្ដិសុខប្រព័ន្ធអ៉ឺនធើណិត Federal Security Service (FSB), គេហទំព័រផ្សារភាគហ៊ុន Stock Exchange,គេហទំព័រក្រសួងអប់រំកាយនិងកីឡា Ministry of Sport គេហទំព័រគ្រប់គ្រងជើងហោះហើរច្រកអន្តរជាតិប្រចាំរដ្ឋធានីមូស្គូ Moscow International Portal និងគេហទំព័រមជ្ឈមណ្ឌលកណ្ដាលផ្ដល់ទិន្នន័យសេដ្ឋកិច្ច គ្រប់គ្រងដោយរដ្ឋាភិបាលសហព័ន្ធ រុស្ស៊ី Analytical Center for the Government of the Russian Federation សុទ្ធតែលែងដំណើការអស់ទៅហើយ។
ក្រុមកងទ័ព Hacker ឬអ្នកជំនាញផ្នែក Cyber Attack ដែលប្រកាសគាំទ្ររដ្ឋាភិបាល អ៊ុយក្រែន មកពីបណ្ដាប្រទេសជុំវិញពិភពលោកកើនដល់ចំនួនច្រើនជាង ២០ ម៉ឺននាក់មកហើយ។ យ៉ាងណាមិញ ភាគីរុស្ស៊ី ក៏កំពុងតតាំង តែមិនទាន់ជោគជ័យយកមកវិញបានទេពេលនេះ៕
ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ Hackread