• 2014-11-25 21:52:22
  • ព័ត៌មាន

ក្រុមហ៊ុន Honda បើក​រោងចក្រ​ផលិត​ម៉ូតូ​ថ្មី​នៅ​វៀតណាម

  • 2014-11-25 21:52:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda Motor ថ្មីៗ​នេះ​បាន​បើក​រោងចក្រ​ផលិត​ម៉ូតូ​ទី៣​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​​ទីផ្សារ និង​អតិថិជន​ក្នុងប្រទេស​កុម្មុយនិស្ត​មួយ​នេះ។

 

 

រោងចក្រ​ថ្មី​​នឹង​ចាប់​​ផ្ដើម​ផលិត​ម៉ូតូ​​លេខ​អូតូ Air Blade មុន​​ផលិត Honda Cub 125cc ក្នុង​ខែ​មេសា ឆ្នាំ​២០១៥​ខាងមុខ។ រោងចក្រ​នេះ​អាច​ផលិត​បាន​ម៉ូតូ ៥០០ ០០០គ្រឿង​​ក្នុង​មួយ​​​ឆ្នាំ ​ហើយ​បើ​គិត​សរុប​រោងចក្រ​ទាំង​បី​របស់​ក្រុមហ៊ុន​ជប៉ុន​ខាង​លើ​​​​នៅ​​​វៀតណាម​​អាច​ផលិត​ម៉ូតូ​​បាន​ ២.៥លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ។ ​

 

ប្រធាន​ក្រុមហ៊ុន​ហុងដា​ប្រចាំ​នៅ​វៀតណាម ឈ្មោះ Minoru Kato និយាយ​ថា ក្រុមហ៊ុន​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក បើ​ទោះ​គ្មាន​រោងចក្រ​ថ្មីក៏ដោយ៖" ពួក​យើង​ដំឡើង​រោងចក្រ​ថ្មី ក្នុង​គោលបំណង​ឆ្លើយតបនឹង​ការ​ពេញ​ចិត្ត​របស់​អតិថិជន ​​និង​ផ្គត់ផ្គង់​ម៉ូដែល​ថ្មីៗ​ឱ្យ​បាន​លឿន"។​

 

រោងចក្រ​​នេះ​ដែរ ​ជា​រោងចក្រ​ហុងដា​ទី១ ដែល​​បុគ្គលិក​សុទ្ធតែ​ជនជាតិ​វៀតណាម។ ការ​ចែកចាយម៉ូតូ​​ទ្រង់ទ្រាយ​ធំ​ ក្នុង​ប្រទេស​វៀតណាម​នៅ​មាន​កម្រិត តែ​ទោះបីជា​យ៉ាងណា​ម៉ូតូ​ជាយាន​ដ៏​សំខាន់​​​ក្នុង​ចំណោម​មហាជន​វៀតណាម​ ហើយ​អតិថិជន​ភាគច្រើន​ជា​យុវវ័យ​ និង​ស្ត្រី៕

 

 

ចុចអាន...មិន​គួរ​ឲ្យ​ជឿ​ថា ​​វិទ្យុសកម្ម​​ពី Wifi ​ប៉ះពាល់​សុខភាព​ដល់​ម៉្លឹង!

 

ចុចអាន...ជន​ល្មើស​ ១៤ នាក់​​​មក​ពី ​៧ ប្រទេស​​ត្រូវ​ប៉ូលិស​ក្របួច រឿង​បញ្ចូល​មេរោគ​លើ Webcam​​

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ nikkei

មតិយោបល់