- 2022-03-11 02:38:50
- ផលិតផលថ្មី
Nissan ចេញឡាន Hybrid ថ្មី ស៊ីសាំងតែ ៤លីត្រ ក្នុង១០០គ.ម
- 2022-03-11 02:38:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nissan ចេញឡាន Hybrid ថ្មី ស៊ីសាំងតែ ៤លីត្រ ក្នុង១០០គ.ម
ចន្លោះមិនឃើញ
បន្ទាប់ពីចេញម៉ូដែល Qashqai ប្រើម៉ាស៊ីន Turbo ឥឡូវនេះ ក្រុមហ៊ុន Nissan បានបញ្ចេញ option មួយទៀតគឺប្រើ Hybrid ដែលមិនខុសពី option ធម្មតាប៉ុន្មាននោះទេ ប៉ុន្តែគ្រាន់តែសន្សំសំចៃសាំងជាង។
រថយន្ត Nissan Qashqai e-Power Hybrid ប្រើម៉ាស៊ីនសាំងស៊ីឡាំង៣ ចំណុះ ១,៥លីត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនីទំហំ ១៤០គីឡូវ៉ាត់។
គួរឱ្យកត់សម្គាល់នូវលក្ខណៈពិសេសមួយរបស់រថយន្តនេះ គឺថា ម៉ាស៊ីនសាំងដើរតួជាម៉ាស៊ីនភ្លើងសម្រាប់អាគុយ ម៉ូទ័រអគ្គិសនី។ ម៉ាស៊ីនសាំង មិនបញ្ជូនថាមពលផ្ទាល់ទៅកាន់កង់រថយន្តទេ។ ដូច្នេះ Qashqai Hybrid បានផ្តល់នូវបទពិសោធន៍បើកបរដូចរថយន្តអគ្គិសនីទៅហើយ ដោយមិនត្រូវការសាកភ្លើងនោះទេ។
ជាមួយគ្នានោះ រថយន្ត Hybrid នេះ បំពាក់ឈ្នាន់ single-pedal ដែលប្រើប្រាស់ជាន់ហ្វ្រាំង ដើម្បីសាកអាគុយ នៅពេលអ្នកបើកបរ ដកជើងពីឈ្នាន់ហ្គែរ។
Nissan បញ្ជាក់ថា ចំពោះការប្រើប្រាស់សាំងវិញគឺរថយន្ត Qashqai Hybrid ស៊ីសាំងតែ ៤,៤លីត្រក្នុង១០០គីឡូម៉ែត្រ។
ផ្នែកកាប៊ីនគឺមានលក្ខណៈទំនើបជាមួយដៃចង្កូតទាន់សម័យ និងបំពាក់ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៩អ៊ីញ ដែលអាចភ្ជាប់ Map, Apple Carplay, Android Auto និងកុងទ័រឌីជីថលទំហំ ១២,៣អ៊ិញ៕