• 2022-03-10 09:15:50
  • ព័ត៌មាន

Hacker វាយលុកដល់ទូរទស្សន៍ ពលរដ្ឋរុស្ស៊ី គ្មានអ្វីមើលសូម្បីវីដេអូ Netflix និង Tik Tok

  • 2022-03-10 09:15:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញទូរទស្សន៍រដ្ឋ រុស្ស៊ី ដូចជាប៉ុស្ដ៍ Russia 24, Channel One និង Moscow 24 ត្រូវបានក្រុមវាយប្រហារតាមអ៊ឺនធើណិត​ Hacker រំខានមិនអាចឲ្យបើកមើលបានស្រួលចិត្តទេ ពួកគេហេគចូលចាក់ផ្សាយបទភ្លេងជាតិ បង្ហោះអក្សរពេញអេក្រង់ និងបង្ហាញពីទិដ្ឋភាពពលរដ្ឋ​អ៊ុយក្រែនកំពុងរងទុក្ខសោក។

ប្រជាជនរុស្ស៊ី កំពុងមើលទូរទស្សន៍ចាក់ផ្សាយពីការទម្លាក់គ្រាប់លើអ៊ុយក្រែន

ចំពោះកម្មវិធី Netflix និង Tik Tok ក៏ប្រកាសផ្អាកសេវាកម្មរបស់ខ្លួននៅក្នុងប្រទេស រុស្ស៊ី។ Netflix សម្រេចបិទសេវាកម្ម វីឯ Tik Tok បិទមិនឲ្យពលរដ្ឋរុស្ស៊ីបង្ហោះវីដេអូថ្មីៗបានទៀតឡើយ។

រឿងលុយកាក់វិញ ក្រុមហ៊ុន Master Card , VISA និងធនាគារធំៗប្រកាសផ្អាកនិងបិទសេវាកម្មអស់គ្មានសល់។ ពេលនេះពួកគេត្រូវបង្ខំចិត្តប្រើសេវាកម្ម​ធនាគាររបស់ប្រទេសចិន។ គិតមកទល់ពេលនេះពលរដ្ឋរុស្ស៊ី មានតែ Telegram មួយគត់មិនទាន់បិទសេវាកម្ម។ ក្រៅពីនោះ Facebook, YouTube, Google, TikTok, Netflix និង Amazon ប្រកាសផ្អាកសេវាកម្មអស់ហើយ៕

ប្រជាជនរុស្ស៊ី កំពុង livestream លើ TikTok
បណ្ដាញទូរទស្សន៍រដ្ឋ រុស្ស៊ី ត្រូវហេគផ្សាយពីទិដ្ឋភាពសោកវិនាសកម្មនៅអ៊ុយក្រែន

ប្រែសម្រួលដោយ៖ រក្សា

មតិយោបល់