- 2022-03-10 04:48:52
- ព័ត៌មាន
ក្រៅពីគំរាមសេដ្ឋកិច្ច ពេលនេះ រុស្ស៊ី រងការផ្ដាច់ថាមពល ទួរប៊ីនខ្យល់ ២៥៣លានវ៉ាត់ពីដាណឺម៉ាក
- 2022-03-10 04:48:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីគំរាមសេដ្ឋកិច្ច ពេលនេះ រុស្ស៊ី រងការផ្ដាច់ថាមពល ទួរប៊ីនខ្យល់ ២៥៣លានវ៉ាត់ពីដាណឺម៉ាក
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតទួរប៊ីនខ្យល់ដ៏ធំរបស់ដាណឺម៉ាក Vestas នឹងផ្អាកគម្រោងថាមពលខ្យល់ចំនួន៤ របស់ រុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់ រុស្ស៊ី មកលើ អ៊ុយក្រែន។ នេះបើយោងទៅតាមសេចក្ដីប្រកាសពីកាសែត Ekstra-Bladet។
គួរដឹងថា គម្រោងទាំង៤ដែលផ្អាកដំណើរការនោះ មានសមត្ថភាពអាចផលិតថាមពីពលខ្យល់ប្រហែល ២៥៣មេហ្គាវ៉ាត់ ឬស្មើនឹង ២៥៣ ០០០ ០០០វ៉ាត់ ឯណោះ។ ប៉ុន្ដែ ការផ្អាកនេះ មិនអាចនឹងប៉ះពាល់ខ្លាំងដល់ ប្រទេសរុស្ស៊ី នោះទេ ត្បិតអីប្រទេសនេះពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលច្រើនជាង។
ហើយខាងក្រោមនេះ ជារបាយការណ៍ស្ដីពី ការប្រើប្រាស់ថាមពលសរុបរបស់ រុស្ស៊ី គិតត្រឹមឆ្នាំ២០១៩ យោងតាមប្រភពពី រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក។
បន្ថែមពីនេះទៀត Vestas ក៏ប្រកាសថា នឹងផ្អាកសកម្មភាពពាណិជ្ជកម្មថ្មីទាំងអស់នៅក្នុងប្រទេសរុស្ស៊ីផងដែរ៕