• 2022-03-10 02:33:11
  • ផលិតផលថ្មី

ឡានវ៉ែន Mercedes ឆ្នាំ២០២៣ កាន់តែខ្លាំង Off-road ក៏អេម

  • 2022-03-10 02:33:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តវ៉ែន Mercedes-Benz Sprinter ឆ្នាំ​២០២៣ ត្រូវបាន​បង្ហាញ​ចេញ​ហើយ​ដោយ​មាន​សមត្ថភាព​កាន់តែខ្លាំង​ជាងមុន ហើយ​ការផ្តោតខ្លាំង​ផងដែរ​ក្នុងការ​បើកបរ​លើ​ផ្លូវ Off-road។

មិនត្រឹម​តែ​ខ្លាំង​ជាងស៊េរីមុននោះទេ រថយន្ត​វ៉ែនថ្មីនេះ​ក៏​ផ្លាស់ប្តូរម៉ាស៊ីនថ្មីផងដែរតែតូចជាងមុន ពោលគឺ​ប្រើ​ម៉ាស៊ីន​ម៉ាស៊ូតទាក់បូចំណុះ ២,០លីត្រ ដោយបោះបង់​ចោល​ម៉ាស៊ីន​ម៉ាស៊ូត​ទាក់បូ V6 ចំណុះ ៣,០លីត្រ។ ម៉ាស៊ីន​ថ្មីនេះ​មាន ២ជម្រើស ដោយទីមួយ ជាម៉ាស៊ីនផលិតបានកម្លាំង ១៦៨សេះ និង​កម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ និង​ទីពីរ ជាម៉ាស៊ីន​ផលិតបាន​កម្លាំង ២០៨សេះ និង​កម្លាំង​រមួល ៤៥០ញ៉ូតុនម៉ែត្រ។

ជាមួយ​គ្នានេះ រថយន្ត Mercedes-Benz Sprinter ប្រើប្រអប់លេខអូតូ ៩វគ្គ ច្រើនជាង​រថយន្ត​ស៊េរីមុនដែល​មានត្រឹមលេខ ៧វគ្គ។ ប្រអប់លេខថ្មីនេះ គឺ​អំណោយ​ផល​ដល់​កម្រិតស៊ីសាំង​តិចជាងមុន មិនតែប៉ុណ្ណោះ សន្ទុះវាក៏ខ្លាំងជាងមុនដែរ ពេល​ដាក់ចង្កឹះលេខ១។

រថយន្តវ៉ែន Sprinter ដំណើរការដោយប្រព័ន្ធ​ប៉ុង២ ដែល​បែងចែក​កម្លាំង​រមួល​ដល់ប៉ុងនីមួយៗ បាន ៥០% អំណោយផល​ដល់ការ Off-road ជំនួសប្រព័ន្ធ 4x4 ដែល​បញ្ជូនកម្លាំងត្រឹម ៣៥% ដល់​ប៉ុងមុខប៉ុណ្ណោះ ។

ក្រុមហ៊ុន Mercedes គ្រោង​នឹង​បញ្ចេញ​លក់​រថយន្ត​វ៉ែន​នេះ នៅដើមឆ្នាំ​២០២៣ ប៉ុន្តែមិនទាន់​បាន​ទម្លាយ​អំពីតម្លៃ​របស់​វានៅឡើយ៕

អត្ថបទ៖ សំភី

មតិយោបល់