• 2022-03-08 00:30:00
  • ព័ត៌មាន

Tik Tok ក្លាយជាបណ្ដុំវីដេអូរាប់រយបង្ហាញពី សង្គ្រាមនិងទុក្ខសោកនៃប្រជាជនអ៊ុយក្រែន

  • 2022-03-08 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tik Tok ក្លាយទៅជា កម្មវិធីបណ្ដុំវីដេអូយ៉ាងច្រើននិងហេតុការណ៍ថ្មីៗដែលមានអ្នកបង្ហោះពី​​សកម្មភាព​នានាពាក់ព័ន្ធនឹងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន។ នៅក្នុងវីដេអូមានគេបង្ហោះតាំងពី ទីតាំងអាវុធយុទ្ធភ័ណ្ឌ សកម្មភាពកងទ័ព និងទុក្ខសោកនៃប្រជាជនអ៊ុយក្រែន ជាដើម។

TikTok នៅលើកុំព្យូទ័រ/ រូបតំណាង

យោងតាមតួលេខបង្ហាញថា TikTok ឈរនៅលើគេក្នុងប្រធានបទវីដេអូពាក់ព័ន្ធ #Russia-Ukraine war ឬ #Ukraine នៅក្នុងអឺរ៉ុប ជាពិសេសចក្រភពអង់គ្លេស បើធៀបទៅនឹងកម្មវិធីផ្សេងៗដូចជា៖ Twitter, Facebook និង YouTube ។ សារព័ត៌មានទាន់ហេតុការណ៍នានាដូចជា Sky News និង BBC ក៏បានយកវីដេអូខ្លីៗដែលទាក់ទងទៅ​បង្ហោះលើ TikTok មានអ្នកចែករំលែករាប់ពាន់នាក់ អាចឲ្យអ្នកតាមដានទទួលបានដំណឹងរហ័ស វីដេអូមួយខ្លះកើនដល់ ៣០ លាន Views ឯណោះ។

បទសម្ភាសន៍ពី BBC សួរទៅកាន់កញ្ញា Marta Vasyuta អាយុ ២៣ ឆ្នាំជានិស្សិតនិងជាពលរដ្ឋអ៊ុយក្រែន អាចនិយាយបានបីភាសា(អ៊ុយក្រែន-រុស្ស៊ី-អង់គ្លេស) បានប្រាប់ថា កាលពីថ្ងៃទី ២៤ កុម្ភៈនាងបានផុសពីវីដេអូបង្ហាញពី​ទិដ្ឋភាពអគារមួយកន្លែងនៅក្នុងទីក្រុង គៀវ កំពុងឆាបឆេះដោយការទម្លាក់គ្រាប់បែកមកទល់ពេលនេះមានអ្នកទស្សនាជាង ៩ លាន Views ជាចំនួនច្រើនបំផុតដែលនាងធ្លាប់ផុស បន្ទាប់ពីនោះ TikTok ក្នុងទូរសព្ទនាង ពោរពេញដោយវីដេអូទាំងនោះ។ ឥឡូវនេះគណនីរបស់នាងទទួលបាន 200,000 followers ។

អ្នកលេង TikTok នៅកម្ពុជា /រូបតំណាង

ចំពោះនៅកម្ពុជាវិញ ក៏សង្កេតឃើញថាចំនួន​អ្នកចាប់អារម្មណ៍លើប្រធានបទនេះនៅលើ TikTok និង Facebook ក៏មានចំនួនកើនឡើងគួរឲ្យកត់សម្គាល់។ ចុះទូរសព្ទអ្នកទាំងអស់គ្នាវិញ?

អត្ថបទ៖ រក្សា

មតិយោបល់