• 2022-03-04 04:16:29
  • ផលិតផលថ្មី

Youtuber ម្នាក់ឆ្នៃប្រអប់ដាក់ Mac Mini ជាមួយនឹង iPad Mini ងាយយកតាមខ្លួនគ្រប់កន្លែង

  • 2022-03-04 04:16:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់អ្នកដែលចង់ទទួលបានបទពិសោធន៍នៃការប្រើប្រាស់កុំព្យូទ័រ Mac ឬចង់បានកុំព្យូទ័រដែលខ្លាំងមួយសម្រាប់ប្រើការងារទូទៅ និងកាត់តវីដេអូ រូបភាពនោះ Mac Mini គឺជាជម្រើសដ៏ល្អរបស់អ្នក។ Mac Mini មានតម្លៃធូរថ្លៃជាងគេក្នុងចំណោម Mac ទាំងអស់ ហើយវាបំពាក់ដោយ CPU M1 ដូចគ្នានឹងកុំព្យូទ័រ Mac ភាគច្រើនដែលមានតម្លៃថ្លៃជាង។ យ៉ាងណាក៏ដោយ វានៅតែមានចំណុចខ្វះខាត ដោយសារវាមានតែម៉ាស៊ីនប៉ុណ្ណោះ មិនមានភ្ជាប់មកដោយអេក្រង់ឡើយ មានន័យថាអ្នកអាចប្រើបានតែនៅទីតាំងណាមួយជាក់លាក់ប៉ុណ្ណោះ។

ផ្ទុយទៅវិញ បញ្ហានេះមិនអាចរារាំង youtuber ម្នាក់នេះបានឡើយ ដោយគេបានផលិតគ្រោងឆ្អឹងពិសេសដែលអាចភ្ជាប់ Mac Mini ជាមួយនឹង iPad Mini សម្រាប់ភាពងាយស្រួលក្នុងការយកតាមខ្លួនទៅទីតាំងជាក់ស្តែងណាមួយ។ គ្រោងឆ្អឹង ត្រូវបានផលិតចេញពីម៉ាស៊ីនព្រីន 3D ដែលដើរតួរជាស្រោមការពារផង និងមានគន្លិះពិសេសសម្រាប់ភ្ជាប់ជាមួយនឹង iPad Mini។ គន្លិះនេះអនុញ្ញាតិឲ្យអ្នកប្រើប្រាស់អាចដោះ iPad ចេញសម្រាប់ប្រើតែឯងបាន។ វាភ្ជាប់គ្រឿងម៉ាស៊ីនទាំងពីរនេះដោយខ្សែ USB-C ដោយ iPad Mini ដើរតួរជាអេក្រង់ និង Mac Mini ដើរតួរជាម៉ាស៊ីន។

ឧបករណ៍មួយនេះល្អសម្រាប់អ្នកដែលធ្វើដំណើរច្រើន ហើយចង់ធ្វើការជាមួយនឹងកុំព្យូទ័រដែលមានកម្លាំងខ្លាំង បានគ្រប់ទីកន្លែងដែលគាត់ទៅដល់ ប៉ុន្តែវានៅតែមានចំណុចខ្សោយមួយគឺត្រូវការដោតដុយជានិច្ច៕ ចង់ដឹងថាវាដំណើរការយ៉ាងណាខ្លះ សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ Thea Sothun

មតិយោបល់