- 2022-03-03 04:03:06
- ព័ត៌មាន
ពូទីន ឈប់ជិះឡាន Mercedes មកជិះ Rolls Royce រុស្ស៊ីវិញ ដែលអាចការពារគ្រាប់កាំភ្លើង និងហែលទឹកបាន
- 2022-03-03 04:03:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូទីន ឈប់ជិះឡាន Mercedes មកជិះ Rolls Royce រុស្ស៊ីវិញ ដែលអាចការពារគ្រាប់កាំភ្លើង និងហែលទឹកបាន
ចន្លោះមិនឃើញ
បន្ទាប់ពីចាប់ផ្តើមចូលឈ្លានពានអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានឈប់ជិះឡានអាល្លឺម៉ង់ Mercedes-Benz S 600 Pullman Guard ហើយងាកមកជិះឡាន Aurus Senat L700 ដែលគេស្គាល់ថាជា Rolls Royce របស់រុស្ស៊ី។
រថយន្ត Aurus Senat L700 ត្រូវបានបញ្ជាក់ថា បំពាក់ប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុត ពិសេសតួខ្លួន និងកញ្ចក់វាអាចការពារគ្រាប់កាំភ្លើងបាន ហើយពេលវាលិចទឹក គឺអាចអណ្តែតឡើងមកលើវិញបានទៀតផង។
លើសពីនេះ សូម្បីតែសម្បកកង់រថយន្តនេះធ្វើឡើងពីសារធាតុពិសេស ក៏មិនបែកធ្លុះធ្លាយធ្វើឱ្យក្រឡាប់រថយន្តដែរ ទោះជាគ្រាប់កាំភ្លើងបាញ់ត្រូវក៏ដោយ។
រថយន្តនេះ ត្រូវបានលក់ជាសាធារណៈក្នុងប្រទេសរុស្ស៊ីដែលអតិថិជនគោលដៅ គឺជាអ្នកជំនួញ និងមន្រ្តីរដ្ឋាភិបាល ប៉ុន្តែមុខងារសុវត្ថិភាពពិសេសគឺបំពាក់លើរថយន្តរបស់ប្រធានាធិបតី ពូទីន តែប៉ុណ្ណោះ។
ដោយសារតែភាពរឹងមាំខ្លាំង រថយន្ត Aurus Senat L700 មានប្រវែងស្ទើរជិត ៧ម៉ែត្រ និងមានទម្ងន់ ៦តោន។ ទម្ងន់របស់វា ក៏ដោយសារតែការបំពាក់ម៉ាស៊ីនធំស៊ីឡាំង៨ ចំណុះ ៤,៤លីត្រ ផលិតបានកម្លាំង ៥៩០សេះ ជាមួយប្រអប់លេខអូតូ៩វគ្គ ប៉ុង២។
យោងតាមសារព័ត៌មានរុស្ស៊ី ឱ្យដឹងថា លោក ពូទីន មានរថយន្តនេះ២គ្រឿង ដោយមួយគ្រឿងសម្រាប់ជិះទៅបំពេញការងារប្រចាំថ្ងៃ និងមួយគ្រឿងទៀតសម្រាប់ធ្វើជារថយន្តសាគួរ។ ពូទីន ក៏នាំយករថយន្តនេះទៅជាមួយ ពេលធ្វើទស្សនកិច្ចនៅក្រៅប្រទេសផងដែរ។
គួររំលឹកដែរថា រថយន្ត Aurus Senat បានបង្ហាញខ្លួនផ្លូវការនៅអឺរ៉ុប ក្នុងពិព័រណ៌ Geneva Motor Show កាលពីឆ្នាំ២០១៩។ រហូតដល់ឆ្នាំ២០២១កន្លងទៅ បានចូលរោងចក្រផលិតជាផ្លូវការ ក្នុងចំនួនកំណត់ប្រមាណ ២០០ ទៅ ៣០០គ្រឿងប៉ុណ្ណោះ។ រថយន្តនេះ គឺមានតម្លៃចាប់ពីប្រហែល ២៤៥ ០០០ដុល្លារ នៅក្នុងប្រទេសរុស្ស៊ី។ វាចែកចេញជា ២ម៉ូដែល គឺ Senat L700 ដែលផលិតសម្រាប់តែមន្ត្រីរុស្ស៊ី និងអ្នកជំនួញ និងម៉ូដែល Senat S600 សម្រាប់អតិថិជនធម្មតា៕