- 2022-03-01 02:14:05
- ផលិតផលថ្មី
Nissan Juke 2022 ថ្មីប្រើ Hybrid ជិះ១០០គ.ម ស៊ីសាំងតែ ៤លីត្រ
- 2022-03-01 02:14:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nissan Juke 2022 ថ្មីប្រើ Hybrid ជិះ១០០គ.ម ស៊ីសាំងតែ ៤លីត្រ
ចន្លោះមិនឃើញ
រថយន្ត Nissan Juke នឹងត្រូវបំពាក់បន្ថែមម៉ាស៊ីន Hybrid ក្នុងពេលឆាប់ៗខាងមុខនេះ ដែលវានឹងជួយឱ្យរថយន្តសន្សំសំចៃនៃការប្រើប្រាស់សាំង ហើយការបញ្ចេញផ្សែងពុលក៏មានកម្រិតទាបផងដែរ។
រថយន្ត Nissan ម៉ូដែលថ្មីនេះ នឹងត្រូវបានផ្លាស់ប្តូរការឌីហ្សាញថ្មីលើចំណុចមួយចំនួនទាំងផ្នែកខាងក្រៅ និងខាងក្នុង។
រថយន្ត Hybrid នេះ នឹងប្រើម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ ផលិតបានកម្លាំង ៩៣សេះ និងកម្លាំងរមួល ១៤៨ញ៉ូតុនម៉ែត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ ផលិតបានកម្លាំង ៤៨សេះ និងកម្លាំងរមួល ២០៥ញ៉ូតុនម៉ែត្រ ព្រមទាំងបំពាក់អាគុយទំហំ ១,២គីឡូវ៉ាត់ម៉ោង។ ចំពោះកម្រិតប្រើប្រាស់សាំង គឺ ៤,៣លីត្រ ក្នុង១០០គីឡូម៉ែត្រ។
អ្វីដែលពិសេសនោះ គឺរថយន្តនេះបំពាក់នូវ Mode e-Pedal ដែលអនុញ្ញាតឱ្យវាប្រើ EV Mode គ្រប់ពេលវេលា ពោលគឺប្រើតែអាគុយសុទ្ធរហូតដល់ ៨០% នៃការបើកបរក្នុងទីក្រុង ជាមួយល្បឿនអតិបរមា ៥៥គីឡូម៉ែត្រ/១ម៉ោង។
ក្រុមហ៊ុន Nissan មិនបានប្រកាសអំពីតម្លៃនៃរថយន្ត Juke Hybrid នេះទេ ប៉ុន្តែគេរំពឹងថា វានឹងអាចមានតម្លៃចាប់ពី ២៥ ០០០ដុល្លារឡើងទៅ៕