• 2022-02-23 02:11:58
  • ព័ត៌មាន

ឆើតឆាយនៅប៉ុណ្ណឹង Galaxy S22 Ultra ស្រោបមាស ផលិតតែ ៩៩ គ្រឿងគត់លើលោក

  • 2022-02-23 02:11:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូនកំពូល Samsung Galaxy S22 Ultra ទើបត្រូវបានក្រុមហ៊ុនផលិតគ្រឿងប្រណិតរបស់រុស្ស៊ី Caviar យកទៅតុបតែងបន្ថែមដោយស្រាបមាស និងសារធាតុមានតម្លៃផ្សេងទៀត សរុបទៅ ៦ម៉ូឌែល ដោយម៉ូឌែលនីមួយៗផលិតតែ ៩៩គ្រឿង តែប៉ុណ្ណោះ។

ម៉ូឌែលទាំង ៦ ដូចជា៖

១. Bird of Prey មានលាយស្បែកក្រពើ និងមាស ២៤ការ៉ាត់
២. Ocelot លាយសារធាតុទីតានីញ៉ូម និងមាស ២៤ការ៉ាត់
៣. Drive ប្រើសារធាតុកាបោនរថយន្ត និងទីតានីញ៉ូមខ្មៅ
៤. Great Gatsby ប្រើសារធាតុទីតានីញ៉ូម និងមាស ២៤ការ៉ាត់
៥. Victory ប្រើស្បែកក្រពើខ្មៅ និងទីតានីញ៉ូម
៦. Titanium ប្រើសារធាតុទីតានីញ៉ូមរឹង និងកាបោនខ្មៅរថយន្ត

ចំពោះតម្លៃដាក់លក់វិញ Galaxy S22 Ultra ជំនាន់ពិសេសទាំងនេះ ម៉ូឌែលធូរថ្លៃជាងគេគឺចាប់ផ្ដើមពី ៦៥២០ដុល្លារ និងម៉ូឌែលថ្លៃជាងគេគឺ ៧១៤០ដុល្លារ៕

ប្រភព៖ caviar ប្រែ​សម្រួល៖ កុសល

មតិយោបល់