• 2022-02-22 01:49:42
  • ព័ត៌មាន

vivo មួយគ្រឿងនេះកម្លាំងឈីបខ្លាំងដាច់គេលើពិន្ទុ AnTuTu និង Geekbench

  • 2022-02-22 01:49:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន vivo X80 ដែលត្រៀមប្រកាសចេញខាងមុខ លេចចេញពិន្ទុតេសបន្ទះឈីបគួរឱ្យចាប់អារម្មណ៍ពី AnTuTu និង Geekbench ដែលខ្ពស់ជាងគ្រប់បន្ទះឈីបខ្លាំងបច្ចុប្បន្នទាំងអស់។

យោងតាមតារាងតេស ឃើញថា vivo X80 បំពាក់បន្ទះឈីប Dimensity 9000 របស់ MediaTek។ ពិន្ទុសរុបពី AnTuTu វាទទួលបាន ១ ០៧២ ២២១ ខ្ពស់ជាង ឈីប Exynos 2200 និង Snapdragon 8 Gen 1 ទៅទៀត។

រីឯលទ្ធផលពី Geekbench 5 ពិន្ទុចំពោះ single-core ទទួលបាន ១ ២៤៨ និងពិន្ទុ multi-core ទទួលបាន ៤ ១៩១ វ៉ាដាច់បន្ទះឈីបខ្លាំងៗឯទៀត។

បន្ថែមពីនេះ យោងតាមតារាងតេស vivo X80 នឹងប្រើអេក្រង់ 120Hz ដើរដោយ Android 12 មាន RAM 12GB និងមានទំហំផ្ទុក 512GB៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់