- 2022-02-18 03:41:49
- ផលិតផលថ្មី
ម៉ូតូអគ្គិសនីថ្មី Vinfast សាកពេញជិះបាន ១១០គ.ម បំពាក់បច្ចេកវិទ្យាមិនជ្រាបទឹក តម្លៃខ្ទង់ ២៤០០ដុល្លារ
- 2022-02-18 03:41:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូអគ្គិសនីថ្មី Vinfast សាកពេញជិះបាន ១១០គ.ម បំពាក់បច្ចេកវិទ្យាមិនជ្រាបទឹក តម្លៃខ្ទង់ ២៤០០ដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុនវៀតណាម VinFast បានប្រកាសចេញនូវម៉ូតូអគ្គិសនីថ្មីរបស់ខ្លួន ដែលអះអាងថា បានបំពាក់បច្ចេកវិទ្យាដ៏ទំនើប និងឆ្លាតវៃបំផុត ផ្តល់បទពិសោធន៍ដល់អ្នកប្រើប្រាស់ផ្សេងៗគ្នា។
ម៉ូតូថ្មីនោះគឺជាម៉ូដែល Vento ប្រើអាគុយប្រភេទលីចូមអ៊ីយ៉ុងជំនាន់ក្រោយបំផុត ដែលសាកពេញម្តងអាចជិះបាន ១១០គីឡូម៉ែត្រ។ វាក៏អាចមូលកប់ដល់ល្បឿន ៨០គីឡូម៉ែត្រក្នុង១ម៉ោងផងដែរ។
ម៉ូតូ Vento បានបំពាក់នូវប្រព័ន្ធការពារពីការលួច ប្រព័ន្ធគ្រប់គ្រងល្បឿនស្វ័យប្រវត្តិ GPS ប្រព័ន្ធឱ្យសញ្ញាពីបញ្ហាទូទៅរបស់ម៉ូតូតាមរយៈកម្មវិធី VF Escooter បំពាក់ប្រព័ន្ធហ្វ្រាំង ABS ជាពិសេសបំពាក់បច្ចេកវិទ្យាមិនជ្រាបទឹកកម្រិតខ្ពស់ IP67 និងការពារធូលី ដើម្បីរក្សាសុវត្ថិភាពខ្ពស់ដល់អ្នកបើកបរ។
កុងទ័រម៉ូតូជាប្រភេទឌីជីថល មានឡូហ្គូ VINFAST នៅផ្នែកខាងក្រោម ដោយវាបង្ហាញព័ត៌មានដូចជា ចម្ងាយ ល្បឿន ម៉ោង សុខភាពអាគុយ និងសញ្ញាសម្គាល់មួយចំនួនទៀត។
ម៉ូតូនេះត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណជាង ៥៦លានដុង ឬប្រមាណ២៤០០ដុល្លារអាមេរិក (នេះមិនទាន់រាប់បញ្ចូលតម្លៃអាគុយនៅឡើយទេ) ជាមួយនឹងជម្រើសពណ៌ដូចជា ស ខ្មៅ ក្រហម លឿង ទឹកក្រូច និងខៀវ ជាដើម៕