• 2022-02-18 01:43:54
  • ផលិតផលថ្មី

ត្រកូលហ្គេមពីរទើបបង្ហាញខ្លួន Red Magic 7 និង 7 Pro សាកថ្មកប់ 135W កាមេរ៉ាក្រោមអេក្រង់ និងមុខងារពិសេសកប់ៗ

  • 2022-02-18 01:43:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូនហ្គេមត្រកូល Red Magic 7 និង 7 Pro ទើបបញ្ចេញផ្លូវការ ដោយម៉ូឌែល Pro មានបច្ចេកវិទ្យាសាកថ្មលឿន ១៣៥វ៉ាត់ ប្រើកាមេរ៉ាបង្កប់ក្រោមអេក្រង់ និងវាទាំងពីរប្រើបន្ទះឈីបថ្មីផ្ទាល់ខ្លួន Red Core 1 ទ្រទ្រង់ដល់ការលេងហ្គេមឱ្យកាន់តែប្រសើរ។

ម៉ូឌែលនេះក៏អាប់ឌែតលើប្រព័ន្ធត្រជាក់ ICE 8.0 ឱ្យប្រសើរត្បិតមានកង្ហារ មានកម្លាំងរង្វិល20000 rpm និងមានចរន្តស្រូបខ្យល់ចេញ ដែលបង្កើនលំហូរខ្យល់ល្អជាងជំនាន់មុន ៣៥%។ ដែលទាំងនេះ នឹងធ្វើឱ្យបន្ទះឈីបខ្លាំង Snapdragon 8 Gen 1 ដំណើរត្រជាក់ ធ្វើឱ្យ CPU និង GPU ដំណើរការល្អ។

ស្មាតហ្វូនទាំងពីរទំហំប៉ុនគ្នា គឺប្រើអេក្រង់ ៦,៨អ៊ិញ មាន resolution 1080 x 2400។ ចំពោះអេក្រង់ម៉ូឌែល Pro ទ្រទ្រង់ 10-bit support និងមានកម្រិតពន្លឺ 700 nits និងម៉ូឌែលធម្មតា 600 nits។ កាន់តែចាប់អារម្មណ៍បន្ថែម គឺល្បឿន touch sampling rate ខ្ពស់ដល់ទៅ 960 Hz និងមាន refresh rate 120 Hz ខណៈម៉ូឌែលធម្មតា មានត្រឹម 720 Hz ប៉ុន្តែមាន refresh rate ខ្ពស់ 165 Hz។ រីឯ triggers សម្រាប់បញ្ជារលេងហ្គេមក៏បានអាប់ឌែតឡើងដល់ 500 Hz ផងដែរ។

Red Magic 7 Pro ប្រើកាមេរ៉ាបង្កប់ក្រោមអេក្រង់ ប៉ុន្ដែម៉ូឌែល Red Magic 7 ដាក់កាមេរ៉ាមុខនៅចំណុចខ្ពស់នៃគែមអេក្រង់។ ស្មាតហ្វូនទាំងពីរដើរដោយ Red Magic 5.0 លើ Android 12 ចេញពីប្រអប់ស្រាប់។

និយាយពីថាមពលថ្ម ម៉ូឌែល Pro ទ្រទ្រង់កម្រិតសាកលឿន ១៣៥វ៉ាត់ អាចសាកថ្មវាទំហំ ៥០០០មីលីអំពែម៉ោង មួយពេញប្រើពេលត្រឹម ១៥នាទី ប៉ុណ្ណោះ។ រីឯម៉ូឌែលធម្មតា ទ្រទ្រង់កម្លាំងសាកត្រឹម ១២០វ៉ាត់ អាចបញ្ចូលថ្មវាទំហំ ៤៥០០មីលីអំពែម៉ោង ប្រើពេលត្រឹម ១៧នាទី។

Red Magic 7 មានជម្រើសបីគឺ Cyber Neon, Night Knight និង Deuterium Transparent Edition ដូចមានបង្ហាញខាងក្រោម។

រីឯ Red Magic 7 មានបីជម្រើសដូចគ្នាគឺ Cyber Neon, Polar Black Night និង Deuterium Blade Transparent Editions។

ទាំងពីរម៉ូឌែល បើកឱ្យកម្មង់នៅទីផ្សារ ប្រទេសចិន ហើយ និងចាប់ផ្ដើមដាក់លក់នៅ ថ្ងៃទី២១ ខែកុម្ភៈ ខាងមុខ។ នៅទីផ្សារប្រទេសចិន ដដែល តម្លៃដាក់លក់ Red Magic 7 ចាប់ផ្ដើមពី ៦៣០ដុល្លារ រីឯ Red Magic 7 Pro មានតម្លៃចាប់ពី ៧៤០ដុល្លារ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់