• 2022-02-14 03:37:54
  • ព័ត៌មាន

ស្ថាបនិក Binance ចាយ ២០០លានដុល្លារទិញភាគហ៊ុនក្រុមហ៊ុន Forbe ដែលធ្លាប់ស៊ើបអង្កេតពីគាត់

  • 2022-02-14 03:37:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Changpeng Zhao បានជាប់ឈ្មោះជា «មហាសេដ្ឋីគ្រីបតូជនជាតិចិន» ដែលគេស្គាល់ថាជាស្ថាបនិកនៃវេបសាយ «Binance» Crypto Exchange ប្រកាសពីការវិនិយោគចំនួន ២០០ លានដុល្លារទៅក្នុងទស្សនាវដ្តី Forbes ។ ចំនួនទឹកប្រាក់នេះគឺជាចំណែកមួយក្នុងចំនួន ៤០០ លានដុល្លារនៃការវិនិយោគរបស់វិស័យឯកជន PIPE ។

Forbes ធ្លាប់បានស៊ើបអង្កេតទៅលើក្រុមហ៊ុនរបស់គាត់ឈ្មោះ (Binance)។ ដំណឹង នៃការទិញភាគហ៊ុននៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដ៏មានឥទ្ធិពលនេះ ទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់អ្នកតាមដានវិស័យគ្រីបតូ។

កាលពីមុន Forbes ធ្លាប់សរសេរចោទប្រកាន់ Binance លើប្រធានបទពីការប៉ុនប៉ង បញ្ជោត (deceive) និងប្រធានបទផ្សេងៗពាក់ព័ន្ធនឹង crypto exchange ផងដែរ។

លោក Zhao ក៏បញ្ជាក់ថា “លោកនឹង​ធានា​សេរីភាព​សារព័ត៌មាន ​នឹង​មិន​ត្រូវ​បាន​គេ​បំបិទ​មាត់​នៅ​កន្លែងទាំងអស់ ជាងនេះទៅទៀត ការ​ចេញ​ផ្សាយ​ដោយ​ Forbes នឹង​បន្ត​មាន​ឯករាជ្យ​ដោយ​យុត្តិធម៌” ៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ រក្សា

មតិយោបល់