- 2022-02-07 04:44:35
- ព័ត៌មាន
សាលាមួយផ្តល់ «អាហារូបករណ៍នារីក្នុងវិស័យបច្ចេកវិទ្យា» ៥០កន្លែង និងថែមកុំព្យូទ័រមួយគ្រឿងទៀត
- 2022-02-07 04:44:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលាមួយផ្តល់ «អាហារូបករណ៍នារីក្នុងវិស័យបច្ចេកវិទ្យា» ៥០កន្លែង និងថែមកុំព្យូទ័រមួយគ្រឿងទៀត
ចន្លោះមិនឃើញ
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា CADT បានប្រកាសផ្តល់នូវ «អាហារូបករណ៍នារីក្នុងវិស័យបច្ចេកវិទ្យា» ចំនួន ៥០ កន្លែងដែលក្នុងនោះរួមមាន៖ ថ្លៃសិក្សា ៥០% មួយចប់កម្មវិធី និងឧបត្ថម្ភកុំព្យូទ័រយួរដៃចំនួនមួយគ្រឿង សម្រាប់និស្សិតនារីក្នុងឆ្នាំសិក្សា ២០២២-២០២៣ ។
«អាហារូបករណ៍នារីក្នុងវិស័យបច្ចេកវិទ្យា» ដើម្បីលើកកម្ពស់យុវនារីក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល ក៏ដូចជា ផ្តល់ឱកាសសម្រាប់ប្អូនៗនារីដើម្បីបានចូលសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ស្របតាមតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន។
ដូចនេះបើប្អូនៗបេក្ខនារី មានបំណងស្នើសុំអាហារូបករណ៍នេះអាចចុះឈ្មោះឲ្យបានរួសរាន់ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២២ ។ អំពីដំណាក់កាលនៃការចុះឈ្មោះប្រឡង៖
១) ចុះឈ្មោះចូលរៀនតាម Online ដោយតំណភ្ជាប់៖ cadt.edu.kh/apply
២) បេក្ខជនត្រូវតែមកទទួលយកសលាកបត្រសុំសិទ្ធប្រឡងនៅអគារនវានុវត្តន៍ ត្រឹមថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២ ពាក្យសុំបង់ប្រាក់ចំនួន ១២.០០០ រៀលឬ បីដុល្លារ ដោយភ្ជាប់ជាមួយរូបថត 4x6 ពីរសន្លឹក និងកំណត់កាលវិភាគនៃការប្រឡង
៣) បេក្ខជនត្រូវមកប្រឡងតាមកាលវិភាគដែលបានកំណត់
៤) បេក្ខជនដែលប្រឡងជាប់អាចមកដាក់ពាក្យចូលសិក្សានៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា៕