- 2022-02-02 00:32:00
- ព័ត៌មាន
Toyota Hilux ប្រើប្រភេទគ្រោងតួរថយន្តអ្វីទើបរឹងមាំហើយធន់ក្នុងស្ថានភាពផ្លូវលំបាក?
- 2022-02-02 00:32:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota Hilux ប្រើប្រភេទគ្រោងតួរថយន្តអ្វីទើបរឹងមាំហើយធន់ក្នុងស្ថានភាពផ្លូវលំបាក?
ចន្លោះមិនឃើញ
ភាពធន់ជារឿងសំខាន់បំផុតរបស់រថយន្ត ដូចនេះហើយទើបក្រុមហ៊ុន TOYOTA បានបង្កើតគ្រោងឆ្អឹងថ្មី ហៅថា Global Outstanding Assessment (GOA)។ គ្រោងឆ្អឹងនេះបង្កើតឡើងមកក្នុងគោលដៅតែមួយគត់ ពោលគឺសម្រេចឲ្យបានកម្រិតនៃការអនុវត្តសុវត្ថិភាពឈានមុខគេលើពិភពលោក។
អតិថជនមួយចំនួននៅមិនទាន់បានស្គាល់ច្បាស់ពីប្រភេទផ្សេងៗនៃតួសាក់ស៊ីរបស់រថយន្ត។ ជាទូទៅអ្នកប្រើប្រាស់រថយន្តធំតែងគិតថា រាល់ការជួបគ្រោះថ្នាក់ចរាចរណ៍ដោយការប៉ះទង្គិចខ្លាំងផ្នែកខាងមុខ ឬចំហៀងនៃរថយន្តនឹងគៀបរួញទាំងស្រុង តែសម្រាប់រថយន្តតូយ៉ូតា ដែលមានគ្រោងឆ្អឹង GOA ជួយកាត់បន្ថយការរងសម្ពាធពីការបុកទាបបំផុត ហើយនេះបានធ្វើឲ្យការខូចខាតខាងមុខរថយន្ត មិនបណ្ដាលឲ្យអ្នកបើកបរ ឬអ្នករួមដំណើររងរបួសធ្ងន់ពីគ្រោះថ្នាក់ណាមួយឡើយ។
បន្ថែមពីនេះដែល Global Outstanding Assessment (GOA) វាត្រូវបានបង្កើតឡើងមកជាមួយចំណុចសំខាន់គឺរចនាសម្ព័ន្ធនៃគ្រោងឆ្អឹងតភ្ជាប់ទៅកាន់ផ្នែកផ្សេងៗនៃរថយន្ត ពេលដែលបុកប៉ះពីផ្នែកសងខាង កម្លាំងនៃការបុក និងចែកចាយទៅកាន់ផ្នែកផ្សេងៗដែលមិនមែនតួកាប៊ីន ដែលជាហេតុធ្វើឲ្យគ្រោងឆ្អឹងនេះការពារអ្នកអង្គុយខាងក្នុងបានយ៉ាងល្អ។
មួយវិញទៀតដែរ តួស៊ុមដែកអាចការពារការប៉ះទង្គិចជាមួយនឹងការបុករួញ មិនខូចឬប្រេះនៅលើតួរថយន្តទាំងមូល ព្រមជួយកាប៊ីនមិនឲ្យត្រូវរងផលប៉ះពាល់ច្រើន ហើយនៅតែអាចស្ថិតក្នុងស្ថានភាពធម្មតានៅពេលបុក ព្រោះបើរចនាសម្ព័ន្ធតួកាប៊ីនដែលត្រូវបុកត្រូវបត់និងខូចទ្រង់ទ្រាយតែបន្តិច វាអាចនឹងធ្វើឱ្យទ្វាររថយន្តបើកមិនបាន ធ្វើឱ្យពិបាកក្នុងការចេញពីឡាន ឬទៅជួយសង្គ្រោះក្នុងគ្រាអាសន្ន ព្រោះរាល់វិនាទីរាប់ក្នុងហេតុការណ៍គ្រោះថ្នាក់។
ទាក់ទិននិងគ្រោងឆ្អឹង GOA ដែលមានតែមួយគត់របស់ Toyota នេះ ត្រូវផលិតឡើងដើម្បីបង្គុំជាមួយម៉ាស៊ីន GD ធ្វើការស៊ីសង្វាក់គ្នាគ្រប់ស្ថានភាពផ្លូវ។ ជាក់ស្ដែងមានដូចជា Toyota Hilux Revo Rally, Toyota Hilux Revo V-Edition និង Toyota Hilux Revo Premium។
ការពិតខាងលើគ្រាន់តែជាបង្ហាញពីចំណុចពិសេសៗសម្រាប់អតិថិជនដែលមិនទាន់បានស្វែងយល់គ្រោងឆ្អឹងជំនាន់ថ្មីរបស់ TOYOTA។ អតិថិជនដែលកំពុងពិចារណាទិញរថយន្តដែលមានភាពធន់មាំ អាចទៅកាន់អគារតាំងបង្ហាញរថយន្តតូយ៉ូតាផ្ទាល់ ដើម្បីស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍ និងលក្ខណៈពិសេសដ៏គួរឲ្យចាប់អារម្មណ៍នេះ ឬចូលទៅកាន់បណ្ដាញសង្គម៖
Facebook៖ https://m.facebook.com/ToyotaCambodia/?_rdr
Telegram៖ https://t.me/toyotacambodiakh
Youtube៖ https://www.youtube.com/channel/UCIbXXdHrsBWjwMk3jns-F2w
Website៖ https://toyota.com.kh/
Instagram៖ https://www.instagram.com/toyotacambodia/?igshid=1hp0ol47scd9l
ឬតាមរយៈលេខទូរស័ព្ទ 017 333 503 ឬ 086 333 503