• 2022-01-25 04:16:36
  • ផលិតផលថ្មី

Peugeot ចេញម៉ូតូអូតូថ្មី ១២៥សេសេ ធុងផ្ទុកសាំងបាន ៨លីត្រ តម្លៃជិត ៤ពាន់ដុល្លារ

  • 2022-01-25 04:16:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Peugeot បាន​ប្រកាស​ចេញ​ជាផ្លូវការ​នូវម៉ូតូម៉ូដែល Django 125 ABS ឆ្នាំ​២០២២ ដែលមានរូបរាង cute បែបក្លាស៊ីកដ៏​ទាក់ទាញ ប៉ុន្តែ​តម្លៃ​ក៏រាងថ្លៃគួរសម​ដែរ បើគិតពីទីផ្សារ​ក្នុងស្រុកខ្មែរយើង។

ម៉ូតូ Peugeot Django បំពាក់កុងទ័រឌីជីថល ​ចង្កៀង​មុខ LED រាងមូល ហើយភ្លើងស៊ីញ៉ូនៅជាប់កាបាំង រំលេច​ដោយឡូហ្គូ Peugeot នៅចំកណ្តាល។ ឯចង្កៀងស្តុបក្រោយ​ មាន​រាងពងក្រពើ ហើយ​ភ្លើងស៊ីញ៉ូក្រោយ ស្ថិតនៅផ្នែកត្រគាក។

កាន់តែគួរឱ្យចាប់អារម្មណ៍ ម៉ូតូអូតូនេះ មានកៅអីពូកខណ្ឌចែក​ជាពីរផ្នែក សម្រាប់​មនុស្សពីរនាក់​អង្គុយខាងមុខ និង​អង្គុយខាងក្រោយដែលមានដែកសម្រាប់​កាន់ផងដែរ។

ម៉ូតូ Django 125 ABS ប្រើម៉ាស៊ីនចំណុះ ១២៥សេសេ ផលិតបាន​កម្លាំង ១០,៤៥សេះ និង​កម្លាំងរមួល ៩,៣ញ៉ូតុនម៉ែត្រ។ ធុងរបស់​វាផ្ទុកសាំងបានដល់ចំណុះ ៨,៥លីត្រឯណោះ។ ជាមួយនឹង​ហ្វ្រាំងឌីសមុខក្រោយ វាបាន​បំពាក់​ប្រព័ន្ធ ABS។

ម៉ូតូនេះ ត្រូវបាន​ដាក់​លក់​ក្នុងតម្លៃខ្ទង់ ៣៨០០ដុល្លារ៕

ប្រភព៖ Great Biker ប្រែ​សម្រួល៖ សំភី

មតិយោបល់