- 2022-01-25 03:39:39
- ព័ត៌មាន
អ្នកនិទ្ទេសរួម A,B និងC បើមិនបានអាហារូបករណ៍ពីក្រសួង អាចប្រឡងយកអាហារូបករណ៍នេះបាន
- 2022-01-25 03:39:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនិទ្ទេសរួម A,B និងC បើមិនបានអាហារូបករណ៍ពីក្រសួង អាចប្រឡងយកអាហារូបករណ៍នេះបាន
ចន្លោះមិនឃើញ
ក្រុមរៀមច្បង«គណិតវិទ្យាវ័យក្មេង» បានបង្ហាញផ្លូវជូនសម្រាប់សិស្សប្អូនៗទើបនឹងបញ្ចប់បាក់ឌុបឆ្នាំនេះ សរសេរថា៖ "សម្រាប់បេក្ខជនដែលទទួលបាននិទ្ទេសរួម A,B និង C ហេីយមិនទទួលបានអាហារូបករណ៍ពីក្រសួង អាចប្រឡងយកអាហារូបករណ៍ Techo Digital Talent បាន។ អត្ថប្រយោជន៍៖ ទទួលបានថ្លៃសិក្សាពេញ៤ឆ្នាំ កុំព្យូទ័រមួយគ្រឿង និងប្រាក់ឧបត្ថម្ភរាល់ខែ រយៈពេល ៤ឆ្នាំ ចំនួន ៣២ ម៉ឺនរៀល។ បេក្ខជនអាចប្រឡងបាន លុះត្រាតែរេីសយកសាកលវិទ្យាល័យមួយក្នុងចំណោមទាំង ៤ និងជំនាញមួយ។"
“អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ-Techo Digital Talent Scholarship” ចំនួន១៥០ កន្លែងទៀតសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ក្រោមការឧបត្ថម្ភជាពិសេស ដោយនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
១. អត្ថប្រយោជន៍នៃអាហារូបករណ៍
និស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោនឹងទទួលបានអត្ថប្រយោជន៍រួមមាន៖ ថ្លៃសិក្សា ប្រាក់ឧបត្ថម្ភថ្លៃស្នាក់នៅហូបចុកចំនួន ៣២០.០០០ រៀលក្នុងមួយខែរហូតចប់ថ្នាក់បរិញ្ញាបត្រ ព្រមទាំងទទួលបានកុំព្យូទ័រយួរដៃមួយគ្រឿង សម្រាប់ប្រើប្រាស់ក្នុងការសិក្សា ។
២. គ្រឹះស្ថានអប់រំនិងជំនាញសិក្សា
អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោផ្តល់ជូនដល់និស្សិតសម្រាប់សិក្សានៅគ្រឹះស្ថានឧត្តមសិក្សាដែលមានជំនាញនិងចំនួនកំណត់ដូចខាងក្រោម៖
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចំនួន ១០០កន្លែង
-ទូរគមនាគមន៍ និងបណ្តាញ (Telecommunication and Networking)
-វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
-ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce)
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ចំនួន ២០កន្លែង
-វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
-ទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecommunication and Electronic)
-បច្ចេកវិទ្យាព័ត៌មាន (Information Technology)
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចំនួន ១៥កន្លែង
-វិស្វករបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង(Information and Communication Engineering)
-អេឡិចត្រូនិកនិងទូរគមនាគមន៍ (Electronic and Telecommunication) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ចំនួន ១៥កន្លែង
-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communications Technology)
-គ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន (Information Technology Management)
៣. លក្ខខណ្ឌនៃការជ្រើសរើស
បេក្ខជន និងបេក្ខនារីទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែង រៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានលក្ខខណ្ឌដូចខាងក្រោម ៖
-ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលមាននិទ្ទេសរួម A B ឬ C (ចំពោះសិស្សដែលមាន និទេ្ទសរួម C ត្រូវមាននិទ្ទេស A លើមុខវិជ្ជាវិទ្យាសាស្ត្រ៖ គណិតវិទ្យា និងរូបវិទ្យា)
-ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសា គណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស។ និស្សិតដែលមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព និងនិស្សិតនារីត្រូវបានលើកទឹកចិត្ត។
៤. កាលបរិច្ឆេទ និងការចុះឈ្មោះប្រឡង
ការចុះឈ្មោះប្រឡងត្រូវធ្វើតាមប្រព័ន្ធអនឡាញ www.cadt.edu.kh/scholarship ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២២ ។