• 2022-01-20 06:16:23
  • ផលិតផលថ្មី

ឧបករណ៍ប្រើប្រាស់ទាំង៦ប្រភេទរបស់ Apple ដែលត្រៀមចេញក្នុងឆ្នាំនេះ

  • 2022-01-20 06:16:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីអត្ថបទមុន Sabay បានចុះផ្សាយពីគ្រឿងឧបករណ៍មួយចំនួន របស់ Apple ដែលនឹងមិនអាចចេញទាន់ក្នុងឆ្នាំ២០២២ ហើយឥឡូវនេះ យើងនឹងមកដឹងពីឧបករណ៍ប្រើប្រាស់ទាំង៦ប្រភេទរបស់ Apple ដែលត្រៀមចេញក្នុងឆ្នាំនេះវិញម្តង។ ឧបករណ៍ទាំងនោះមានដូចជា៖

១. iPhone

មិនមានអ្វីចម្លែកឡើយ ដែល iPhone ត្រូបានចេញថ្មីជារៀងរាល់ឆ្នាំ។ ហើយឆ្នាំនេះ យើងអាចនឹងឃើញមានវត្ថមានរបស់ iPhone ចំនួន២ប្រភេទគឺ ត្រកូល iPhone 14 និង iPhone SE 3។

និយាយពី iPhone SE 3 មុន វាត្រូវបានគេវិភាគថា នឹងអាចមានរូបរាងដូចគ្នាជាមួយ iPhone SE មុនដែរ ប៉ុន្តែគ្រឿងម៉ាស៊ីនខាងក្នុងត្រូវបានបំពាក់ដោយឈីបថ្មី A15 អាចទ្រទ្រង់សេវា 5G។

ដោយឡែកចំពោះ iPhone 14 ឆ្នាំ២០២២នេះ នឹងមានបែកចែកជា២ទំហំផ្សេងៗគ្នា គឺ៦.១អ៊ីញ និង៦.៧អ៊ីញ ដោយមួយទំហំមាន២ម៉ូឌែលខុសៗគ្នា។ ម៉ូឌែលទាំង៤នោះមានឈ្មោះថា iPhone 14, iPhone 14 Max, iPhone 14 Pro និង iPhone 14 Pro Max។

២. iPad

សម្រាប់ត្រកូលថេប្លេតវិញ ឆ្នាំនេះយើងអាចរំពឹងថា Apple នឹងបញ្ចេញថេប្លេត២ម៉ូឌែល គឺ iPad Pro និងiPad Air។ យោងតាមវេបសាយ Mac Otakara បានឲ្យដឹងថា iPad Air ជំនាន់ទី៥ នឹងមានលក្ខណៈសម្បត្តិ ដូចនឹង Mini 6 ដែរ ប្រើឈីបជំនាន់ថ្មី Apple A15 Bionic ធ្វើឲ្យវាក្លាយជា iPad mini ដែលមានអេក្រង់ធំ ១១អ៊ីញ។ រូបរាងខាងក្រៅរបស់វានៅតែរក្សាររចនាបទដដែល ពោលគឺមានកាមេរ៉ា 12MP មួយគ្រាប់នៅខាងក្រោយ និងកាមេរ៉ាខាងមុខបែប Center Stage មួយគ្រាប់។

ចំនែកឯ iPad Pro វិញគឺនៅតែប្រើឈីប M1 ដដែល តែមានការកែប្រែធំទៅលើ iPad Pro 11 ដោយលើកនេះវានឹងបំពាក់មកដោយបន្ទះបង្ហាញ Mini-LED ដូចម៉ូឌែល ១២.៩អ៊ីញដែរ។ រីឯរូបរាងខាងក្រៅវិញ ត្រូវបានគេនិយាយថាវាអាចនឹងប្តូរមកប្រើខ្នងកញ្ចក់ ដើម្បីអាចប្រើឆ្នាំងសាក MagSafe បាន។

៣. iMac

ឆ្នាំមុន Apple បានបញ្ចេញកុំព្យូទ័រលើតុ iMac ទំហំ២៤អ៊ីញរួចមកហើយ តែសម្រាប់ឆ្នាំ ២០២២នេះ យើងអាចនឹងបានឃើញ iMac ទំហំ២៧អ៊ីញមួយទៀត។ ចំពោះម៉ូឌែល ២៧អ៊ីញនេះ នឹងមានភ្ជាប់មកស្រាប់នូវរន្ធសំខាន់ៗដូចជា រន្ធHDMI, រន្ធ SD Card និងរន្ធ USB-C ដែលអាចគាំទ្រ Thunderboltបាន។

៤. Macbook

MacBook Air មានរូបរាងបែបបុរាណរាប់ឆ្នាំមកហើយ ដែលដល់ពេលដែលវាត្រូវផ្លាស់ប្តូររូបរាងថ្មី។ យោងតាមអ្នកវិភាគ MacBook Air ថ្មីនេះនឹងមានពណ៌សម្រាប់ជ្រើសរើសដូច iMac ដែរ ជាមួយនឹងរូបរាងថ្មី។ ចំណែកឯកម្លាំងម៉ាស៊ីនវិញ វាអាចនឹងបំពាក់ដោយឈីប M2 ដែលមានចំនួន Core ដដែលប៉ុន្តែខ្លាំងជាងមុន។

៥. Airpod Pro 2

Airpod Pro ត្រូវបានចេញលក់ជិត ៣ឆ្នាំមកហើយ ដែលល្មមនឹងដល់ពេលដែល Apple គិតគូរបញ្ចេញម៉ូឌែលថ្មី។ ដូច្នេះនៅក្នុងឆ្នាំនេះយើងបានឃើញ Airpod Pro 2 ដែលមានរូបរាងថ្មី ប៉ុន្តែនៅរក្សា Chip H1 ចាស់ដដែល មានន័យថាវានឹងនៅតែមានមុខងារកាត់សំឡេងរំខាន និងគុណភាពសំឡេងដដែល។

៦. Apple Watch

ចុងក្រោយនោះគឺ Apple Watch។ Apple watch ដែលចេញក្នុងឆ្នាំនេះអាចនឹងមាន ៣ម៉ូឌែលគឺ Apple Watch Series 8, Apple Watch SE និង Apple Watch ថ្មីដែលមានការឌីសាញបែបមាំសម្រាប់អ្នកលេងកីឡាបែប Adventureជាដើម។ និយាយពីមុខងារខាងក្នុង គេនៅមិនទាន់ច្បាស់នៅឡើយថាវានឹងមានអ្វីបន្ថែមខ្លះ ប៉ុន្តែអ្នកវិភាគបាននិយាថាវានឹងមានសេនស័រវាស់កម្តៅ សម្រាប់ការតាមដានសុខភាពឲ្យកាន់តែប្រសើរ៕

អត្ថបទ៖ Thea Sothun

មតិយោបល់