• 2022-01-12 07:54:25
  • ព័ត៌មាន

អាហារូបករណ៏ពិសេសឲ្យតែ ១៥ នាក់ជំនាញវិស្វកម្មរ៉ូបូត បើបាក់ឌុបរួចកុំភ្លេចប្រឡងយក

  • 2022-01-12 07:54:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលារៀនជំនាន់ថ្មី NGS នៃវិទ្យាល័យព្រះស៊ីសុវត្ថិ សូមជម្រាបជូនដល់សិស្សានុស្សិតដែលទើបនឹង​បញ្ចប់ការប្រឡងថ្នាក់ជាតិសញ្ញាប័ត្រទុតិយភូមិឆ្នាំ ២០២១ កន្លងទៅទាំងអស់ឲ្យបានជ្រាបថា កម្មវិធីសាលារៀនជំនាន់ថ្មីសាលាត្រូវការជ្រើសរើសសិស្សដើម្បីផ្តល់អាហារូបករណ៍សរុប ១៥ នាក់ប៉ុណ្ណោះ ដែលផ្តល់ជូនដោយ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​​ និងវិទ្យសាស្រ្ត​កម្ពុជា CamTech ។

ចំពោះអាហារូបករណ៍ពេញថ្លៃ ១០០% ចំនួន ៥ នាក់មានតម្លៃខ្ទង់ ១៦០០០ ដុល្លារក្នុងម្នាក់ៗ និងអាហារូបករណ៍ ៧៥% ចំនួន១០នាក់ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ រយៈពេល ៤ ឆ្នាំក្នុងឆ្នាំសិក្សា ២០២២-២០២៣ តទៅ។

មុខជំនាញឯកទេសមានដូចជា៖ ជំនាញវិស្វកម្មរ៉ូបូត និងស្វ័យប្រវត្តិកម្ម ជំនាញវិស្វកម្មវិទ្យាសាស្រ្តទិន្នន័យ និងបញ្ញសិប្បនិម្មិត, ជំនាញសន្ដិសុខតាមប្រព័ន្ធអ៊ីនធើណិត Cybersecurity, ជំនាញស្ថាបត្យកម្ម Architecture ជំនាញរចនាផ្នែកខាងក្នុង និងបច្ចេកវិទ្យាអប់រំ។

ប្រសិនបើចាប់អារម្មណ៍ សូមអាចចុះឈ្មោះតាមរយៈស្កេន QR Code ក្នុងលិខិតប្រកាសរបស់សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យសាស្រ្តកម្ពុជា CamTech ចុះថ្ងៃទី ២៩ ធ្នូ ២០២១ កន្លងទៅ។

បេក្ខជនដែលបានដាក់ពាក្យនិងត្រូវឆ្លងកាត់ការប្រឡង និងសម្ភាសន៍ផ្ទាល់ដោយ សាកលវិទ្យាល័យខេមតិច។ សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

អត្ថបទ៖ រក្សា

មតិយោបល់