• 2022-01-12 02:15:56
  • ផលិតផលថ្មី

vivo Y33T ប្រើឈីប Snapdragon 680 កាមេរ៉ា 50MP តម្លៃ ២៥៥ដុល្លារ

  • 2022-01-12 02:15:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

vivo បញ្ចេញស្មាតហ្វូន Y33T ក្រោយបញ្ចេញ Y21T version របស់ប្រទេសឥណ្ឌា។

Y33T ប្រើអេក្រង់ LCD ទំហំ ៦,៥៨អ៊ិញ មានកម្រិតបង្ហាញ FullHD+ 60Hz។ វាបំពាក់បន្ទះឈីប Snapdragon 680 និង RAM 8GB ទំហំផ្ទុក 128GB អាចឡើងដល់ 1TB ដោយប្រើ microSD card។ ប្រព័ន្ធប្រតិបត្តិការ ដំណើការដោយ Funtouch OS 12 លើ Android 11។

ស្មាតហ្វូននេះប្រើកាមេរ៉ាក្រោយ ៣គ្រាប់ លែនដើមជាលែនទូលាយ 50MP f/1.8, លែន Macro 2MPf/2.4, លែន depth 2MP f/2.4។ រីឯកាមេរ៉ាមុខ វាប្រើលែនទូលាយ ទំហំ 16MP។

vivo Y33T ប្រើមុខងារស្គេនម្រាមដៃនៅចំហៀង មានថាមពលថ្ម ៥០០០មីលីអំពែម៉ោង ប្រើរន្ធ USB-C ដើម្បីសាក និងទ្រទ្រង់កម្លាំងសាក ១៨វ៉ាត់។

Y33T មានតម្លៃចាប់ពី ២៥៥ដុល្លារ និងចាប់ផ្ដើមដាក់លក់នៅលើទីផ្សារ ប្រទេសឥណ្ឌា ជាមុន៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់