• 2022-01-06 03:54:59
  • ផលិតផលថ្មី

iQOO 9 ពីរម៉ូឌែលបញ្ចេញផ្លូវការ សាកភ្លើងមួយពេញត្រឹម១៩នាទី ប្រើឈីបខ្លាំងជំនាន់ចុងក្រោយ

  • 2022-01-06 03:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បងប្អូនរួមឈាមរបស់ vivo បានបញ្ចេញស្មាតហ្វូនពីរម៉ូឌែល iQOO 9 និង iQOO 9 Pro មានស្មាមឆ្នូតក្រោយខ្នងដូចនឹងឡាន BMW M ហើយពិសេសគឺសាកថ្មមួយពេញមិនដល់ ២០នាទី នោះទេ។

iQOO 9 ប្រើអេក្រង់ AMOLED រាបស្មើ ៦,៧៨អ៊ិញ ខ្នាតបង្ហាញ 1080x2400 120 Hz។ វាប្រើកាមេរ៉ាក្រោយ ៣គ្រាប់ លែនដើមជាសែនស័រ Samsung ISOCELL GN5 ទំហំ 50MP លែន ultrawide 13MP និង telephoto 12MP។ រីឯកាមេរ៉ាមុខវិញ ប្រើសែនស័រ wide ទំហំ 16MP។

ស្មាតហ្វូននេះប្រើឈីបចុងក្រោយ Snapdragon 8 Gen 1 ប្រើ RAM 8/12GB ទំហំផ្ទុក 256/512GB UFS 3.1។ វាមានទំហំថ្ម 4700 mAh ទ្រទ្រង់ការសាក 120W បញ្ចូលភ្លើងពី ០ដល់១០០% ត្រឹម ១៩នាទី។ វាដំណើរការដោយ OriginOS Ocean លើប្រព័ន្ធប្រតិបត្តិការ Android 12។ iQOO 9 មានតម្លៃលក់ចាប់ពី ៦២៩ដុល្លារ 8/256GB និង តម្លៃ ៧៥៥ដុល្លារ 12/512GB។

iQOO 9 Pro ប្រើអេក្រង់ AMOLED ប្រភេទ LTPO 2.0 រាបស្មើទំហំ ៦,៧៨អ៊ិញ ខ្នាតបង្ហាញ 1440x3200 និង refresh rate 120Hz។

វាប្រើបន្ទះឈីបដូចម៉ូឌែលខាងលើដដែល។ កាមេរ៉ាក្រោយវិញ លែនដើមក៏ប្រើដដែល ប៉ុន្ដែលែន ultrawide ទំហំ 50MP ចាប់បានផ្ទៃ ១៥០ដឺក្រេ និងលែន telephoto 16MP មាន 2.5x optical zoom។ ហើយកាមេរ៉ាខាងមុខ ក៏ប្រើលែនដដែលដូចម៉ូឌែលខាងលើផងដែរ។

ថាមពលថ្ម និងកម្រិតសាកនៅដដែល ប៉ុន្ដែវាអាចសាកឥតខ្សែបាន 50W និងសាកឱ្យឧបករណ៍ដទៃ 10W។

iQOO 9 Pro មានតម្លៃ ៧៨៦ដុល្លារ 8/256GB រួមទាំងតម្លៃ ៨៦៥ដុល្លារ 12/256GB និងតម្លៃ ៩៤៣ដុល្លារ 12/512GB។ ចំពោះម៉ូឌែលបងប្អូនទាំងពីរ នឹងដាក់លក់នៅ ថ្ងៃទី១២ ខែមករា ខាងមុខនេះ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់