• 2022-01-05 08:09:06
  • ព័ត៌មាន

ឃើញហើយមិនច្រលំគេ Xiaomi 12 Ultra រចនាបទកាមេរ៉ាថ្មីហៀរសឹងពេញតួខ្លួន

  • 2022-01-05 08:09:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនខុសពី Xiaomi 11 Ultra ដែលចេញឆ្នាំ២០២១ បំពាក់ប្រព័ន្ធកាមេរ៉ាក្រោយរាងចតុកោណ សឹងហៀរពេញខាងក្រោយខ្នងទូរសព្ទ ងាកមក Xiaomi 12 Ultra ឯណេះវិញ ដែលត្រៀមបង្ហាញខ្លួនឆាប់ៗ គេឃើញវាមានប្រព័ន្ធកាមេរ៉ាខាងក្រោយរាងមូល ទំហំធំលាតសន្ធឹងសឹងពេញតួខ្លួនខាងលើ នេះបើយោងទៅតាម រូបលេចធ្លាយរបស់ពុម្ពផលិតស្មាតហ្វូននេះ។

កាមេរ៉ារាងមូលដ៏ធំនេះ គេរំពឹងថាវានឹងពាក់លែនដើម ទំហំ 50MP ចាប់ដៃផលិតដោយក្រុមហ៊ុនផលិតលែនអាល្លឺម៉ង Zeiss។ ក្រៅពីនេះ ក៏នឹងមានលែន ultrawide និង telephoto បន្ថែមទៀតផងដែរ។

ក្រៅពីទម្រង់កាមេរ៉ា Xiaomi 12 Ultra រំពឹងថាអាចនឹងបំពាក់ឈីបចុងក្រោយ Snapdragon 8 Gen 1 ប្រើអេក្រង់ AMOLED កម្រិតបង្ហាញ 1440p ថែមទៀតផង។ យោងតាមដំណឹងលេចឮជាច្រើន 12 Ultra អាចនឹងប្រកាសចេញនៅ ត្រីមាសទី១ នាឆ្នាំ២០២២ ខាងមុខនេះ៕

អត្ថបទ៖ កុសល

មតិយោបល់