• 2021-12-30 02:44:48
  • ព័ត៌មាន

Mazda ប្រាប់​ឱ្យម្ចាស់​ឡាន​ម៉ូដែល MX-30 ទិញ​ឡាន​ថ្មីមួយទៀតទៅ

  • 2021-12-30 02:44:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មាន​ភាព​ស្មោះត្រង់​ចំពោះ​អតិថិជន​របស់ខ្លួន ក្រុមហ៊ុន Mazda បាន​ប្រាប់​ទៅកាន់​ម្ចាស់​រថយន្ត​ម៉ូដែល MX-30 ឱ្យទិញ​រថយន្ត​ថ្មី​មួយទៀត ព្រោះថា​រថយន្ត​អគ្គិសនី​នេះ គឺ​បើកមិនបានឆ្ងាយ​ ដូច​រថយន្ត​អគ្គិសនី​ក្រុមហ៊ុន​ដទៃឡើយ។

រថយន្ត​ Mazda MX-30 បច្ចុប្បន្ន​ត្រូវបាន​លក់តែនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកប៉ុណ្ណោះ។ ក្នុងនោះ​ ការបើកបរបង្ហាញថា ពេល​វាសាកភ្លើង​ពេញម្តង គឺ​បាន​បើកចម្ងាយ​ប្រមាណ ១៦០គីឡូម៉ែត្រប៉ុណ្ណោះ។

លោក Mark Peyman នាយក​ផ្នែក​ផលិតកម្ម និងយុទ្ធសាស្រ្ត​រថយន្តអគ្គិសនី​របស់​ក្រុមហ៊ុន Mazda បាន​និយាយថា តាម​ការស្រាវជ្រាវ​រកឃើញថា ម្ចាស់​រថយន្ត​ Mazda MX-30 ភាគច្រើន គឺ​មាន​រថយន្ត​បន្ថែម​១គ្រឿង​ផ្សេងទៀតដែល​អាចបើកបាន​ឆ្ងាយពេលសាកភ្លើងពេញ នៅក្នុងផ្ទះរបស់ពួកគេ។

គួរ​កត់​សម្គាល់​ថា រថយន្ត​ Mazda MX-30 បាន​ទទួល​ការ​ចាប់អារម្មណ៍​ពីអ្នកប្រើប្រាស់​ដោយសារតែតម្លៃធូរថ្លៃ​ជាងគូប្រជែង ពោលគឺ​មានតម្លៃចាប់ពីជាង ៣ម៉ឺនដុល្លារឡើងទៅ។ វា​ជារថយន្ត​អគ្គិសនី​ដំបូងរបស់ Mazda ដែល​ដាក់លក់​នៅទីផ្សារអាមេរិក។

រថយន្ត​នេះ បំពាក់​ម៉ូទ័រអគ្គិសនី១ រត់ប៉ុងមុខ​ ផលិតបាន​កម្លាំង ១៤៣សេះ និងកម្លាំងរមួល ២៧២ញ៉ូតុនម៉ែត្រ។ អាគុយ​របស់​វា​មានទំហំ​ត្រឹមតែ ៣៥,៥គីឡូវ៉ាត់ម៉ោង ជាប្រភេទ lithium-ion ដោយ​សាកពី ០ ទៅ ៨០% ចំណាយពេលដល់ទៅ ២ម៉ោង ៥០នាទីឯណោះ៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សំភី

មតិយោបល់