• 2021-12-27 06:41:41
  • ព័ត៌មាន

Toyota Hilux V-Edition ដែលអ្នកទន្ទឹងរង់ចាំបានបង្ហាញខ្លួនគ្រប់សាខាទាំង ៥ របស់តូយ៉ូតា ខេមបូឌា

  • 2021-12-27 06:41:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Hilux Revo V-Edition ដែលអ្នកទន្ទឹងរង់ចាំបានបង្ហាញខ្លួននៅអគារតាំងបង្ហាញទាំង៥ សាខា ព្រមទាំងរង់ចាំលោកអ្នកមកសាកល្បង និងកក់ទុកជាមុន។ រថយន្តភីកអាប់នេះតម្លៃត្រឹមតែ ៤២.៩០០ដុល្លារ និងកម្លាំងដ៏ខ្លាំងពីម៉ាស៊ីនជំនាន់ថ្មី GD Engine ព្រមទាំងគ្រោងឆ្អឹងដ៏រឹងមាំ។

បើយោងលើតម្លៃនិងកម្លាំងម៉ាស៊ីន រថយន្តនេះសក្តិសមបំផុតក្នុងការប្រើប្រាស់ច្រើនមុខងារទាំងគ្រួសារ និងអាជីវកម្មក៏ដូចជាសម្រាប់បុគ្គលិកក្រុមហ៊ុន មន្ត្រីរាជការ និងវិស័យឯកជន។

អតិថិជនអាចសម្លឹងមើលទៅលើហេតុផលធំៗ 3 ដែលអតិថិជនអាចសម្រេចចិត្តទិញរថយន្តភីកអាប់ដូចជា V-Edition នេះ ទៅប្រើប្រាស់បានគឺ គុណភាពប្រើប្រាស់បានយូរ ធន់គ្រប់ការដឹកនិងធ្វើដំណើរ ប្រព័ន្ធសុវត្ថិភាពពោពេញដោយទំនុកចិត្ត និងពិសេសបំផុតនោះគឺមិនងាយធ្លាក់ថ្លៃពេលលក់រឺប្តូរស៊េរី។

ដូចកាលពីអត្ថបទមុនៗដែរ អតិថិជនបានដឹងហើយថារថយន្ត Toyota Hilux Revo V-Edition មានចំណុចពិសេសអ្វីខ្លះក្រៅតែពីតម្លៃសមរម្យ និងកម្លាំងខ្លាំង។ សារព័ត៌មាន Sabay សូមណែនាំពីចំណុចពិសេសនេះម្តងទៀតថា តើមានអ្វីខ្លះ៖

1. កម្លាំងម៉ាស៊ីន និងគ្រោងឆ្អឹង

• បំពាក់មកជាមួយម៉ាស៊ីន GD ជំនាន់ថ្មីដែលមានទំហំស៊ីឡាំង 2.8 លីត្រ អាចបង្កើតកំលាំងរហូតដល់ 201សេះ និង កម្លាំងរមួល 500ញ៉ូតុនម៉ែត្រ។ បន្ថែមពីនេះដែរ ម៉ាស៊ីនប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលំនឹង និងការបញ្ជាប៉ុងដោយស្វ័យប្រវត្តិដោយមិនចាំបាច់បញ្ឈប់រថយន្ត ធ្វើអោយសមត្ថភាពនៃការបើកបរ Off-Road កាន់តែមានប្រសិទ្ធភាពខ្ពស់ និងងាយស្រួល

• Hilux Revo ត្រូវបានប្រើប្រាស់គ្រោងឆ្អឹងដ៏រឹងមាំបំផុតជាប្រភេទ GOA Body Structure ដែលកាត់បន្ថយសម្ពាធពីការប៉ះទង្គិចធ្ងន់ធ្ងរ គឺប្រសិនបើរថយន្តមានការបុកចំពីខាងមុខនោះតួរថយន្តប្រភេទ GOA និងរក្សាទ្រង់ទ្រាយរបស់កាប៊ីនអ្នកបើកបរដោយទំលាក់ម៉ាស៊ីនចុះមកខាងក្រោម

• រថយន្តមកជាមួយជន្ទាស ៥ សន្លឹកខាងក្រោយ អនុញ្ញាត្តិអោយរថយន្តនេះមានអំនោយផលខ្ពស់បំផុតសម្រាប់ការដឹកទំនិញឬធ្វើការងារធ្ងន់ ធៀបជាមួយរថយន្តភីកអាប់ដទៃ

• ជន្ទាសនិងប្រព័ន្ធបូមមុខក្រោយត្រូវបានធ្វើការលៃសម្រួលស្ទើរតែទាំងស្រុកដោយបានបន្ថែមកៅស៊ូអុក និងលក្ខណៈបច្ចេកទេសផ្សេងៗជាច្រើនទៀត ដែលធ្វើអោយអ្នកដំណើរទទួលបានផាសុកភាពជាងសេរីឆ្នាំមុនៗ ពេលបើកបរនៅលើផ្លូវ

2. ប្រព័ន្ធកម្សាន្ត និងផាសុកភាព

• ម៉ាស៊ីនត្រជាក់ត្រូវបានបែងចែកជា ៣ តំបន់សម្រាប់អ្នកបើកបរ អ្នករួមដំណើរខាងមុខនិងអ្នករួមដំណើរជួរខាងក្រោយ

• កាន់តែទំនើបសម្រាប់មុខងារ (Dual Zone Air Con) ដែលមានមុខងារកំណត់សីតុណ្ហភាពដាច់ដោយឡែករវាងអ្នកបើកបរ និង អ្នករួមដំណើរខាងមុខ

• បំពាក់នូវប្រព័ន្ធកម្សាន្ត Touch Screen 8 អ៊ីញ មានសមត្ថភាពភ្ជាប់ Android Auto និងApple Car play ដែលអនុញ្ញាត្តិអោយអ្នកបើកបរអាចភ្ជាប់ទូរស័ព្ទ ការប្រើប្រាស់អ៊ិនធើណេត មើលផែនទីប្រទេសកម្ពុជា និងមុខងារកម្សាន្តផ្សេងទៀតយ៉ាងច្រើន ដូចជាការប្រើប្រាស់កម្មវិធី តេឡេក្រាម (Telegram) ជាដើម

3. ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព

• ABS (ប្រព័ន្ធបញ្ឈប់រថយន្តមិនអោយអូសកង់) BA (ប្រព័ន្ធហ្វ្រាំងបញ្ឈប់រថយន្តអោយឈប់ក្នុងរយៈចំងាយខ្លីជាងរថយន្តដទៃដែលមិនមានបំពាក់ BA) EBD (ប្រព័ន្ធហ្វ្រាំងជំនួយពេលដឹកធ្ងន់រឺអូសសណ្តោងទំនិញពីខាងក្រោយ)

• Hill-Start Assist Control (ប្រព័ន្ធហ្វ្រាំងជំនួយពេលឡើងចំណោតមិនអោយរអិលថយក្រោយ)

• Emergency Brake Signal (ប្រព័ន្ធប្រកាសអាសន្នជាសំឡេង)

• SRS Airbag 9 ពោងសុវត្ថិភាពចំនួន 9 ការពារសុវត្ថិភាពខ្ពស់ដល់អ្នកបើកបរ និងអ្នករួមដំណើរ និយាយពីសមត្ថភាពដ៏អស្ចារ្យរបស់ម៉ាស៊ីនជំនាន់ថ្មី និងភាពកេរ្តិ៍ឈ្មោះ លើភាពធន់និងរឹងមាំប្រើប្រាស់បានយូរឆ្នាំ នោះ Toyota Hilux Revo V-Edition គឺជាដៃគូដ៏អស្ចារ្យបំផុតរបស់គ្រប់ក្រុមគ្រួសារដែលកំពុងពិចារណាលើរថយន្តដែលមានគុណភាពខ្ពស់ប្រើបានគ្រប់កាលៈទេសៈនិងដំណើរកំសាន្តគ្រប់ស្ថានភាពផ្លូវ។

ដើម្បីអោយដឹងច្បាស់លោក លោកស្រី អតិថិជនដែលមានបំណងស្វែងរក រថយន្តប្រភេទភីកអាប់ រថយន្តថ្មី ក្នុងតម្លៃសមរម្យព្រមទាំងសមត្ថភាពខ្លាំងនោះ អតិថិជនអាចមកទស្សនា ឬសាកសួរពីការសាកល្បងលើរថយន្ត Hilux Revo V-Edtion 2022 បាននៅអគារតាំងបង្ហាញទាំង ៥ សាខា។

មួយវិញទៀតដែរលោកអ្នក អាចទាក់ទងមកកាន់លេខទូរស័ព្ទ ក្រុមហ៊ុន តូយ៉ូតាខេមបូឌា 017 333 503 ឬ 086 333 503៕

អត្ថបទ៖ In Sopheng

មតិយោបល់