• 2021-12-22 03:29:18
  • ព័ត៌មាន

Chevrolet Silverado ZR2 ឆ្នាំ២០២២ គូប្រជែង Ford F-150 Raptor ចេញតម្លៃខ្លួនហើយ!

  • 2021-12-22 03:29:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីបើក្រុមហ៊ុន Chevrolet មិនទាន់មានរថយន្តដែលអាចទៅប្រកួតប្រជែងផ្ទាល់ ជាមួយ Ram 1500 TRX ប៉ុន្តែវាមានម៉ូដែល Silverado ZR2 ដែលអាចយកទៅប្រៀបធៀបជាមួយ Ford F-150 Raptor បានដែរ។

រថយន្ត Chevrolet Silverado ZR2 ឆ្នាំ២០២២

ជាមួយនឹងការបំពាក់ម៉ាស៊ីន V8 មានកម្លាំង ៤២០សេះ រថយន្ត Chevrolet Silverado ZR2 ឆ្នាំ២០២២ ត្រូវបានគេចាត់ទុកថា ជាភីកអាប់ខ្នាតធំដែលមានសមត្ថភាពអស្ចារ្យមួយ។

រថយន្ត Chevrolet Silverado ZR2 ឆ្នាំ២០២២

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Chevrolet មិនទាន់បានប្រកាសចេញនូវតម្លៃរបស់វាជាផ្លូវការឡើយ ប៉ុន្តែបើយោងតាមប្រភពជិតស្និទបានបង្ហាញថា Chevrolet Silverado ZR2 ឆ្នាំ២០២២ នឹងមានតម្លៃថ្លៃជាង Ford F-150 Raptor ទៅទៀត។

យោងតាមប្រភពខាងលើអះអាងថា Silverado ZR2 ឆ្នាំ២០២២ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៦៥ ១០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដែលថ្លៃជាង Ford F-150 Raptor ឆ្នាំ២០២១ ប្រហែល ១ ០០០ដុល្លារ (តម្លៃ ៦៤ ១៤៥ដុល្លារ)។

រថយន្ត Ford F-150 Raptor ឆ្នាំ២០២២

ការប្រៀបធៀបរវាង Silverado ZR2 ឆ្នាំ២០២២ និង F-150 Raptor ឆ្នាំ២០២១ នេះ ក៏ដោយសារតែ F-150 Raptor ឆ្នាំ២០២២ មិនទាន់ចេញតម្លៃលក់ជាផ្លូវការនៅឡើយទេ ប៉ុន្តែវាទំនងជាថ្លៃជាងស៊េរីចាស់បន្តិច។

រថយន្ត Ram 1500 TRX

ដោយឡែក ចំពោះ Ram 1500 TRX វិញ គឺខុសគ្នាឆ្ងាយតែម្តង ដោយវាមានតម្លៃចាប់ពី ៧៣ ៣៨០ដុល្លារ ប៉ុន្តែមានបំពាក់ម៉ាស៊ីន V8 ដែលបង្កើតកម្លាំងបានសរុប ៧០២សេះឯណោះ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់