- 2021-12-14 04:48:25
- ផលិតផលថ្មី
Prius ជំនាន់ទី២ ជាប់ជាឡានដែលត្រូវបានចោរលួចច្រើនជាងគេបំផុត
- 2021-12-14 04:48:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Prius ជំនាន់ទី២ ជាប់ជាឡានដែលត្រូវបានចោរលួចច្រើនជាងគេបំផុត
ចន្លោះមិនឃើញ
ថ្វីបើមានអាយុកាលជាង ១០ឆ្នាំទៅហើយក្តី ប៉ុន្តែរថយន្ត Prius ជំនាន់ទី២ ដែលផលិតពីឆ្នាំ២០០៤ ដល់ ២០០៩ បានក្លាយជារថយន្តគោលដៅរបស់ចោរលួច ពិសេសគឺគ្រឿងបន្លាស់ដែលជាប់ក្នុងរថយន្តនេះតែម្តង។
យោងតាមទិន្នន័យរបស់ប៉ូលិសក្រុង Salisbury រដ្ឋ North Carolina សហរដ្ឋអាមេរិក បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ រថយន្ត Prius ជំនាន់ទី២ និងគ្រឿងបន្លាស់ ដែលមានសរុប ៤៥ប្រភេទ ត្រូវបានចោរលួច។
យ៉ាងណាមិញ រថយន្តដែលត្រូវបានលួចនោះ មិនមែនជាគោលដៅធំរបស់ចោរឡើយ ប៉ុន្តែមូលហេតុសំខាន់មួយគឺ ប្រអប់បំលែងឧស្ម័ន (Catalytic Converter) ឬហៅសាមញ្ញថា សំបុកឃ្មុំ ដែលលក់បានថ្លៃក្នុងទីផ្សារជជុះប្រមាណ ១០០០ដុល្លារឯណោះ។
គួរដឹងថា ប្រអប់បំលែងឧស្ម័ន ជាកាតាលីករដ៏សំខាន់មួយ ប្រើសម្រាប់បំលែងផ្សែងពុលមុនពេលវាហោះចេញពីបំពង់ស៊ីមាំង និងត្រូវបានបំពាក់នៅផ្នែកខាងក្រោមរថយន្ត។ ប្រអប់បំលែងឧស្ម័នជួយសម្អាត និងបន្សាបសារធាតុពុលទាំងឡាយ ដែលផលិតដោយម៉ាស៊ីនឡាន កាត់បន្ថយឧស្ម័នអ៊ីដ្រូកាបូន (HC) និងឧស្ម័នកាបូនម៉ូណូអុកស៊ីត (CO) ធ្វើឲ្យឧស្ម័នទាំងនោះមានកម្រិតតិចបំផុត។
Toyota Prius ជារថយន្តនាំមុខគេក្នុងបច្ចេកវិទ្យាប្រអប់បំលែងឧស្ម័ននេះ។ លោហធាតុ ដែលជាគ្រឿងផ្សំក្នុងប្រអប់នេះ គឺសុទ្ធតែមានតម្លៃ និងគុណភាព ហើយអាចយកទៅលក់ ឬកែច្នៃឡើងវិញ។ បន្ថែមពីនេះ វាក៏មានភាពងាយស្រួលផងដែរ សម្រាប់ចោរ ដោយមិនចាំបាច់ត្រូវលួចរថយន្តទាំងមូលនោះទេ ដោយគ្រាន់តែលូនក្រាបលួចកាត់យកប្រអប់នេះ ត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ៕