- 2021-12-12 01:38:00
- ព័ត៌មាន
តូយូតា ប្រគល់រង្វាន់ដល់ម្ចាស់ជយលាភីគូរគំនូររថយន្តក្នុងក្តីស្រមៃ លើកទី១៤ និងបើកការប្រកួតលើកទី១៥
- 2021-12-12 01:38:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តូយូតា ប្រគល់រង្វាន់ដល់ម្ចាស់ជយលាភីគូរគំនូររថយន្តក្នុងក្តីស្រមៃ លើកទី១៤ និងបើកការប្រកួតលើកទី១៥
ចន្លោះមិនឃើញ
នាល្ងាចថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែល ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានរៀបចំកម្មវិធីប្រគល់រង្វាន់ជយលាភីថ្នាក់ជាតិនៃកម្មវិធី «ប្រកួតប្រជែងគូរគំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៤ និងពិធីបើកការប្រកួតគូរគំនូរលើកទី១៥»។ កម្មវិធីនេះ បានប្រព្រឹត្តទៅនៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ក្រោមអធិបតីភាព របស់លោក Ryoji Fujita (រីយូជិ ហ្វូជីតា) អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក នៃក្រុមហ៊ុន ឪពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ កុមារា-កុមារីដែលជាម្ចាស់ជយលាភី ជាច្រើនទៀត។
តាមរយៈសុន្ទរកថារបស់លោក រីយូជិ ហ្វូជីតា អគ្គនាយកក្រុមហ៊ុនបានបង្ហាញឲ្យដឹងថា៖ «កម្មវិធីប្រគល់ រង្វាន់ជយលាភីនេះត្រូវបានអូសបន្លាយយ៉ាងវែង ចាប់តាំងពីខែមីនា ឆ្នាំ២០២១នេះមក ដោយសារតែការរីករាល នៃជម្ងឺកូវីដ ១៩។ តាមរយៈការចូលរួមអនុវត្តនិងប្រកាន់ខ្ជាប់នូវវិធានការ៣កុំ និង៣ការពារ យើងឃើញថា ស្ថានការណ៍នៃការរីករាលដាលនៃជម្ងៃកូវីដនេះមានភាពធូរស្បើយជាងមុនគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យក្រុមហ៊ុន អាចប្រារព្ធកម្មវិធីដ៏សប្បាយរីករាយនេះឡើងបានដើម្បីជាការអបអរប្អូនៗដែលជាម្ចាស់ជ័យលាភី។ ក្រុមហ៊ុន តូយ៉ូតា ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះរដ្ឋាភិបាល ក្រុមគ្រូពេទ្យ កងទ័ពអាវស និងអ្នកដែលពាក់ព័ន្ធជួរមុខទាំងអស់ សម្រាប់ការលះបង់ដ៏ធំធេងមួយនេះ»។
គួរបញ្ជាក់ផងដែរថា សម្រាប់រូបគំនូរដែលបានចូលរួមប្រកួតកាលពីចុងឆ្នាំ២០២០ រហូតដល់ដើមឆ្នាំ២០២១នេះ កន្លងទៅ គឺគណៈកម្មការបានធ្វើការវាយតម្លៃលើរូបគំនូរទាំងអស់យ៉ាងសុក្រឹត និង ម៉ត់ចត់ ហើយនៅទីបំផុត ក្រុមហ៊ុនចម្រាញ់បានរូបគំនូរស្រស់ស្អាត និង មានអត្ថន័យល្អ ចំនួន ១៣ ផ្ទាំង ដែលក្នុងនោះ រូបគំនូរចំនួន៩ផ្ទាំង ទទួលបានជយលាភីថ្នាក់ជាតិនៅក្នុងចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ នៅក្នុងក្រុមអាយុនីមួយៗ។
ចំណែកឯរូបគំនូរ ៣ផ្ទាំងផ្សេងទៀត ក៏ត្រូវបានជ្រើសរើសដោយថ្នាក់ដឹកនាំ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឲ្យជាប់ជាផ្ទាំងគំនូរល្អបំផុតចុងក្រោយនៅក្នុងប្រទេស ផងដែរ។ អ្វីដែលកាន់តែរំភើបទៀតនោះ រូបគំនូរ១ផ្ទាំង ចុងក្រោយទៀត ត្រូវបានជ្រើសរើសដោយផ្ទាល់ពីលោក នាយក ក្រុមហ៊ុនឲ្យជាប់ជាជយលាភីកិត្តិយសរបស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។ កម្មវិធីប្រកួតគូរគំនូររថយន្តក្នងក្តីស្រមៃសម្រាប់ថ្ងៃអនាគតនេះ ពិតជាបាន ចូលរួមបង្កើតនូវអ្វីដែលថ្មី និងពោរពេញដោយការច្នៃប្រឌិតខ្ពស់សម្រាប់ថ្ងៃអនាគត តាមរយៈការគូរគំនូររថយន្ត ដែលកើតចេញពីការស្រមៃរបស់ប្អូនៗ កុមារ-កុមារី។
ខាងក្រោមនេះគឺជាតារាងឈ្មោះ និងចំណាត់ថ្នាក់ម្ចាស់ជ័យលាភីថ្នាក់ជាតិទាំង១៣រូប៖
ឆ្លៀតក្នុងឱកាសនៃការប្រកាសជយលាភីក្នុងប្រទេសនេះផងដែរ លោកអគ្គនាយកក្រុមហ៊ុនក៏បានប្រកាសជាផ្លូវការ នូវកម្មវិធីប្រកួតគំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៥ ដែលក្នុងនោះប្អូនៗ ដែលមានអាយុ ១៥ ឆ្នាំ និងក្រោម១៥ឆ្នាំអាចអញ្ជើញចូលរួមប្រកួតប្រជែងបានដោយសេរី ដើម្បីឲ្យគំនូរដ៏អស្ចារ្យ និងគំនិតច្នៃប្រឌិតប្លែកៗ របស់ប្អូនៗទាំងអស់ត្រូវបានផ្សាព្វផ្សាយទូលំទូលាយបន្ថែមទៀត ទាំងក្នុងប្រទេស និងជុំវិញពិភពលោក។
ការប្រកួតរដូវកាលទី១៥នេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះតទៅ។ ដូច្នេះ សូមចូលរួមជាមួយក្រុមហ៊ុន តូយ៉ូតា ដើម្បីធ្វើឲ្យការប្រកួតនៅក្នុងឆ្នាំនេះក្លាយជាឆ្នាំដ៏អស្ចារ្យនិងលេចធ្លោដែលមិន ធ្លាប់មានពីមុនក្នុងប្រវត្តិសាស្ត្រកម្មវិធីប្រកួតគំនូរក្នុងក្តីស្រមៃ។
សម្រាប់ជយលាភីគំនូរដែលជាប់ជយលាភីនៅក្នុងប្រទេស នឹងត្រូវបញ្ជូនទៅចូលរួមប្រកួតប្រជែងថ្នាក់ពិភពលោក បន្តទៀតនៅក្នុងខែមីនា ឆ្នាំ២០២២ ខាងមុខេនេះ។
ចំពោះជយលាភីថ្នាក់ពិភពលោករួមមាន មេដាយមាស មេដាយប្រាក់ មេដាយសំរឹទ្ធ ក៏ដូចជារង្វាន់ពិសេសផ្សេងៗជាច្រើនទៀត រួមទាំងប្រាក់រង្វាន់សម្រាប់ផ្គត់ផ្គង់ក្នុងការសិក្សារបស់បេក្ខជនជយលាភី និងប្រាក់រង្វាន់សម្រាប់ស្ថាប័នអប់រំ របស់បេក្ខជនជយលាភី ផងដែរ។ ដំណើរទស្សនកិច្ច ទៅចូលរួមកម្មវីធីប្រគល់រង្វាន់នៅប្រទេសជប៉ុនក៏នឹងត្រូវបានរៀបចំឡើង ក្នុងករណីពុំមានការរីករាលដាលនៃជំងឺកូវីដ ១៩៕