- 2021-12-10 06:52:48
- ព័ត៌មាន
តាក់ស៊ីហោះរបស់ Hyundai នឹងហើរពេញមេឃមុនឆ្នាំ ២០៣០
- 2021-12-10 06:52:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាក់ស៊ីហោះរបស់ Hyundai នឹងហើរពេញមេឃមុនឆ្នាំ ២០៣០
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai បានងាកមកអភិវឌ្ឃន៍ Flying taxi ដែលជាយានដំណើរការដោយបច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់ទុកសម្រាប់អនាគត។
ក្រុមហ៊ុនក៏បានចាប់ដៃគូជាមួយ Uber និងក្រុមអ្នកជំនាញផ្នែកអវកាសលើ គម្រោងផលិតតាក់ស៊ីហោះឬឡានហោះ ដំណើរការទាំងស្រុងដោយថាមពលអគ្គិសនីសុទ្ធសាធ។
ជាមួយនឹងគម្រោងដ៏ធំសម្បើមនេះ គេរំពឹងយ៉ាងមុតមាំថាក្រុមហ៊ុនអាចសម្រេចបានយ៉ាងយូរបំផុតត្រឹមឆ្នាំ ២០២៨ មុនឈានចូលឆ្នាំ ២០៣០ ដើម្បីអាចហោះហើរជាផ្លូវការនៅក្នុង ទីក្រុងឆ្លាតវៃឲ្យសក្តិសមទៅនឹងយានឆ្លាតវៃផងដែរ។
តាក់ស៊ីនេះគឺជាផ្នែក Smart Mobility Solution មួយនៃដំណោះស្រាយទីក្រុងឆ្លាតវៃ នាថ្ងៃអនាគត។ តាក់ស៊ីនេះអាចហោះបានល្បឿន ១០០ គីឡូម៉ែត្រ ពេលសាកភ្លើងចន្លោះពី ៥ ទៅ ៧ នាទី រីឯល្បឿនហោះលឿនបំផុតនោះគឺ ២៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។
តាក់ស៊ីនេះគឺជាគម្រូ Concept របស់ក្រុមហ៊ុន Hyundai ឈ្មោះថា S-A1 flying ផលិតឡើងនៅដើមឆ្នាំ ២០២០ តាំងបង្ហាញនៅក្នុងពិពរណ៍បច្ចេកវិទ្យា CES ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងលើសមត្ថភាពចុះចតនិងហោះឡើង eVTOL (electric vertical takeoff and landing) របស់ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងនេះ៕