- 2021-12-06 09:39:22
- ព័ត៌មាន
របកគំហើញឡេនកាមេរ៉ា AI តូចបំផុតក្នុងលោកកម្រិត 4K និង 8K ប៉ុនគ្រាប់អំបិលគ្រួស
- 2021-12-06 09:39:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របកគំហើញឡេនកាមេរ៉ា AI តូចបំផុតក្នុងលោកកម្រិត 4K និង 8K ប៉ុនគ្រាប់អំបិលគ្រួស
ចន្លោះមិនឃើញ
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Princeton និងសាកលវិទ្យាល័យ Washington សហរដ្ឋអាមេរិក បានចុះផ្សាយស្នាដៃបង្កើតថ្មីរបស់ខ្លួន បន្ទាប់ពីជោគជ័យលើការពិសោធន៍បង្កើត «ឡេនកាមេរ៉ាតូចបំផុតលើលោក» ទំហំប៉ុនគ្រាប់អំបិលគ្រួសប៉ុណ្ណោះ។
ទោះបីទំហំវាតូច សឹងតែមើលនឹងភ្នែកមិនចង់ឃើញក៏ពិតមែន ប៉ុន្តែវាមានសមត្ថភាពខ្ពស់អាចផលិតរូបចេញមកគឺ កម្រិតពណ៌ច្បាស់ដិតខ្លាំងល្អណាស់ បើធៀបទៅនឹងឡេនកាមេរ៉ាធំៗប្រភេទ DSLR ឡេននោះមានទំហំធំជាង ៥០០ ០០០ ដងឯណោះ។
អាថ៍កំបាំងដែលធ្វើឲ្យកាមេរ៉ានោះខ្លាំងដល់ម្លុឹង ដោយសារវាផ្ទុកនូវសារធាតុ ១,៦ លានស៊ីឡាំងផុស ដោយនៅក្នុងស៊ីឡាំងនិមួយៗបង្កប់ទៅដោយបច្ចេកវិទ្យាប្រព័ន្ធ AI និងពន្លឺដើម្បីចាប់យកទិដ្ឋភាព បម្លែងទៅ រូបថតក្នុងកម្រិត Ultra-high resolution ចាប់ពី 4K ដល់ 8K ។
ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូពេញ៖
ស្នាដៃស្រាវជ្រាវ រកឃើញបច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់ខាងលើនេះ គឺជាជំហានថ្មីមួយទៀតក្នុងការអភិវឌ្ឃ ឧបករណ៍វេជ្ជសាស្រ្តដូចជា អេកូឆ្លុះត្រួតពិនិត្យលើរាងកាយដើម្បីផ្តល់ភាពងាយស្រួលក្នងការស្វែងរករោគវិនិច្ឆ័យ និងព្យាបាលជំងឺបានឆាប់រហ័ស៕
អត្ថបទដោយ៖ Passnatexam | ប្រភព៖ scientalert