• 2021-11-27 09:00:27
  • ព័ត៌មាន

មិនគួរឲ្យជឿ! ត្រឹមតែ៦៥ថ្ងៃប៉ុណ្ណោះ រថយន្ត TOYOTA RAIZE 2022 រកឃើញម្ចាស់ទី១០០០

  • 2021-11-27 09:00:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត TOYOTA RAIZE 2022 បានរកឃើញម្ចាស់រថយន្តទី១០០០របស់ខ្លួនហើយ នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា។

ត្រឹមតែរយៈពេល ៦៥ ថ្ងៃតែប៉ុណ្ណោះ បន្ទាប់ពីការចេញលក់ជាផ្លូវការតាំងពីថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១ មក គេសង្កេតឃើញថា សន្ទុះនៃការចាប់អារម្មណ៍ មានការកើនឡើងជាលំដាប់។ ជាក់ស្ដែងអំឡុងពេលដែលរថយន្តនេះបានប្រកាសជាផ្លូវការ Top Trend នៅលើបណ្ដាញសង្គម ឃើញមានការស៊ែរ និងនិយាយពីរថយន្តមួយនេះយ៉ាងច្រើនគួរឲ្យកត់សម្គាល់។

បើនិយាយពីចំនុចសំខាន់ៗនៃរថយន្តមួយនេះ ឃើញថាមានចំនុចល្អៗជាច្រើនបានទាក់ទាញចំណាប់អារម្មណ៍សម្រាប់អ្នកកំពុងស្វែងរករថយន្តថ្មីជាខ្លាំងតាមរយៈ៖

១. តម្លៃ និងការរចនា TOYOTA RAIZE ឆ្នាំ២០២២ ដែលអតិថិជនកំពុងតែចាប់អារម្មណ៍ ចែកចេញជា២ប្រភេទមានដូចជា Monotone (ពណ៌ទូទៅ) និង Two Tone (ដំបូលខ្មៅ)។ រីឯតម្លៃវិញកាន់តែពិសេសសម្រាប់ស៊េរី Mono Tone គឺត្រឹមតែ ២៦៥០០ ដុល្លារ និង Two Tone (ដំបូលខ្មៅ) ត្រឹមតែ ២៦៩០០ ដុល្លារតែប៉ុណ្ណោះ។

២. ផ្នែកខាងក្នុងដ៏ទំនើប

• និយាយពី TOYOTA RAIZE ធ្វើឡើងដោយគ្រោងឆ្អឹងរឹងម៉ាំបំផុត ដែលហៅថា (DNGA) ដែលមានបណ្តោយ ៤.០៣០ម.ម ទទឹងរថយន្ត ១.៧១០ម.ម កម្ពស់ពីផ្ទៃដីដល់ដំបូល ១.៦៣៥ម.ម គម្លាតកង់មុខក្រោយ ២,៥២៥ម.ម និងកំពស់ពីដីដល់បាតរថយន្ត ២០០ម.ម ដែលអំណោយផលបំផុតសម្រាប់ការធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ

• ការរចនាផ្នែកខាងក្នុងមានពណ៌ខ្មៅជាពណ៌ដែលពេញនិយមទូទៅមាននៅក្នុងរថយន្តប្រណិត លក្ខណៈបែបស្ព័រប៉ុណ្ណោះ។ លើសពីនេះកៅអីរថយន្តស្ព័រតែងតែមានប្រភេទស្បែក លាយ កាមីញ៉ីទន់ ប្រកបដោយផាសុកភាព និងសោភ័ណ្ឌភាពហើយទាំងនេះត្រូវបានបំពាក់លើរថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ២០២២

• រថយន្ត TOYOTA RAIZE បំពាក់ដោយកុងទ័រសម័យថ្មីប្រភេទអេក្រង់ TFT បែបDigital ទំហំ៧អុីញ

• ប្រព័ន្ធកម្សាន្ត Touch Screen មានទំហំ ៨ អុីញ ដែលអាចភ្ជាប់ជាមួយនូវ Android Auto និង Apple CarPlay ដែលអនុញ្ញាត្តិអោយអ្នកបើកបរអាចភ្ជាប់ទូរស័ព្ទប្រើអុិនធើណេត និងការប្រើប្រាស់ផែនទីកម្ពុជាបានយ៉ាងងាយស្រួល

៣. ផ្នែកម៉ាស៊ីន

• ទំហំស៊ីឡាំងម៉ាស៊ីន ១,០៤L បំពាក់ Turbo Charger បង្កើតកម្លាំងបាន ៩៦សេះ និងកម្លាំងអូសរហូតដល់ ១៤០ ញ៉ូវតុនម៉ែត្រ

• ប្រអប់លេខស្វ័យប្រវត្តិ ប្រភេទ CVT 7 វគ្គដំណើរការរលូនគ្រប់ល្បឿនទាំងអស់ ទាំងកម្លាំងខ្លាំង ទាំងសម្លេងស្ងាត់ និងជួយសន្សំសំចៃខ្ពស់

៤. ប្រព័ន្ធសុវត្ថិភាព

• ប្រព័ន្ធកាំម៉េរាជំនួយពេលថយក្រោយ ផ្តល់នូវរូបភាពច្បាស់ និងសុវត្ថិភាព

• ប្រព័ន្ធជំនួយពេលដូរគន្លងផ្លូវ Lane Change Assist

• ប្រព័ន្ធជំនួយពេលចេញពីចំណត RCTA មុខងារនេះនឹងផ្តល់សញ្ញាអោយយើងបានដឹង ប្រសិនបើមានរថយន្ត ម៉ូតូ ឬកង់បើកកាត់ ឬជិតមកដល់ និងផ្តល់សញ្ញាប្រាប់ពីឧបសគ្គដែលមិនអាចមើលឃើញពីក្នុងរថយន្

• ប្រព័ន្ធផ្តល់សញ្ញាដាស់តឿន និងប្រុងប្រយ័ត្ននៅផ្នែកកញ្ចក់ចំហៀងសងខាង BSM

• ប្រព័ន្ធជំនួយការចូលចត Parking Assist

• ប្រ័ពន្ធហ្វ្រាំងជំនួយពេលឡើងចំណោត HAC មុខងារនេះនឹងមិនអោយរថយន្តរអិលថយក្រោយក្នុងលក្ខណទីចំណោតខ្ពស់ ឬស្ពានជាដើម ដោយរក្សានាទីសុវត្ថិភាពបន្ទាប់ពីដក់ជើងចេញពីហ្វ្រាំង ទៅហ្គែរ

• ប្រព័ន្ធផ្តល់សញ្ញាអាសន្នពេលជាន់ហ្រ្វាំងបន្ទាន់ EBS

• ប្រព័ន្ធហ្វ្រាំង ABS ផ្តល់សុវត្ថិភាពខ្ពស់ក្នុងលក្ខណត្រូវការគេចចេញពីឧបសគ្គ ឬបញ្ឈប់រថយន្តបន្ទាន់

• ប្រព័ន្ធហ្វ្រាំងជំនួយពេលដឹកធ្ងន់ EBD

• ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង VSC

• ប្រព័ន្ធចាក់សោរទ្វារថយន្តស្វ័យប្រវត្តិ Speed Auto Door Lockនិងពោងសុវត្ថិភាពចំនួន ៨ចំណុច ការពារលោកអ្នកពីគ្រោះថ្នាក់ជាយថាហេតុ។

ប្រសិនជាលោកអ្នកចាប់អារម្មណ៍រថយន្ត TOYOTA RAIZE 2022 លោកអ្នកអាចអញ្ជើញមកអគារដាក់បង្ហាញរថយន្តរបស់ តូយ៉ូតា ខេមបូឌាទាំង ៥ សាខា និងដើម្បីមកបើកបរសាកល្បង រថយន្តស៊េរីទំនើបចុងក្រោយនេះ បានភ្លាមៗ ដើម្បីកក់ទុកមុន លោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងតាមរយៈ៖

-Facebook page៖ Toyota Cambodia

-Telegram

-Youtube

-Website៖ www. toyota.com.kh

-Instagram

-ឬតាមរយៈលេខទូរស័ព្ទ 017 333 503 ឬ 086 333 503

អត្ថបទ៖ In Sopheng

មតិយោបល់