- 2021-11-24 07:59:10
- ព័ត៌មាន
លោក ញាន ផល្លឹក ប្រាប់មូលហេតុផ្អាកផលិតឡានអគ្គិសនីអង្គរមួយរយ: នឹងចាប់ផ្ដើមគម្រោងផលិតវិញនៅដើមឆ្នាំក្រោយ
- 2021-11-24 07:59:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ញាន ផល្លឹក ប្រាប់មូលហេតុផ្អាកផលិតឡានអគ្គិសនីអង្គរមួយរយ: នឹងចាប់ផ្ដើមគម្រោងផលិតវិញនៅដើមឆ្នាំក្រោយ
ចន្លោះមិនឃើញ
លោក ញាន ផល្លឹក ដែលបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនបានស្គាល់រូបលោកតាមយ:ការបង្ហាញស្នាដៃផលិតរថយន្តអគ្គិសនីអង្គរ នាពេលកន្លងមក ដែលធ្វើឲ្យមានភាពល្បីល្បាញរហូតដល់មានសារព័ត៌មានក្រៅប្រទេសធ្វើការការចុះផ្សាយជាហូរហែ។
បើទោះជាស្ងាត់មួយរយ:ពីវត្តមានរថយន្តអគ្គិសនីខ្មែរ តែថ្មីៗនេះលោក ញាន ផល្លឹក តែងបង្ហាញវត្តមានជាថ្មីជាមួយរូបភាពឡានអគ្គិសនី ម៉ូតូអគ្គិសនី កង់បីអគ្គិសនី នៅលើបណ្ដាញសង្គមជាញឹកញាប់។ ឆ្លើយប្រាប់មកកាន់ Sabay ពីមូលហេតុដែលលោកឈប់ផលិតឡានអគ្គិសនីអង្គរនេះមួយរយ:នោះគឺ ដោយលោកមានបញ្ហាសុខភាពត្រូវសម្រាប់មួយរយ:។
លោក ញាន ផល្លឹក បានប្រាប់ Sabay បន្ថែមថានៅដើមឆ្នាំ២០២២ ខាងមុខនេះលោកនឹងមានគម្រោងចាប់ផ្ដើមផលិតឡានអគ្គិសនីអង្គរនេះឡើងវិញ ចំពោះព័ត៌មានលម្អិតពីការផលិតឡានអគ្គិសនីម៉ូដែលថ្មី ឬមានរថប់ថ្មីត្រូវបង្ហាញ ប្លែក យ៉ាងណានោះ Sabay នឹងព្យាយាមសាក់សួរបន្ថែមពីគម្រោងផលិតនេះជូនប្រិយមិត្ត។
តែបើតាមការឆ្លើយតបជាមួយអ្នកគាទ្រតាមរយ: Comment សួរនាំពីបងប្អូនក្នុងបណ្ដាញសង្គមកន្លងមកលោក ញាន ផល្លឹក បានមានប្រសាសន៍ថា «ខ្ញុំហ្នឹងចាប់ផ្តេីមធ្វេីឡេីងវិញហេីយក្មួយ ក្រោយពីសំរាកមួយរយ:ធំ បញ្ហាសុខភាព អរគុណក្មួយដែរគាំទ្រ»។ លោក ញាន ផល្លឹក ក៏បានបន្ថែមថា «អរគុណក្មួយ ខ្ញុំនៅមានការងាជាច្រេីនដែលត្រូវធ្វេីទៀតមិនតែយាន្តនៅលេីដីមួយមុខនោះទេដែរត្រូវបង្កេីត មាននៅលេីទឹកនិងលេីអាកាសទៀត គឺមានក្នុងគម្រោងអស់ហេីយ»។
គូសបញ្ជាក់ដែរថា លោក ញាន ផល្លឹក ធ្លាប់បានបង្ហាញស្នាដៃផលិតបានរថយន្តអគ្គិសនីអង្គរ មានចំនួន ៦ជំនាន់ មានដូចជា រថយន្តអគ្គិសនីអង្គរ ស៊េរីឆ្នាំ២០០៣, រថយន្តអគ្គិសនីអង្គរ ស៊េរីឆ្នាំ២០០៤, រថយន្តអគ្គិសនីអង្គរ ស៊េរីឆ្នាំ២០១០, រថយន្តអគ្គិសនីអង្គរ ស៊េរីឆ្នាំ ២០១៣, រថយន្តអគ្គិសនីអង្គរ ស៊េរីឆ្នាំ២០១៤, រថយន្តអគ្គិសនីអង្គរ Golf car ស៊េរីឆ្នាំ ២០១៨, កង់បីអគ្គិសនីអង្គរ, ម៉ូតូអគ្គិសនី, រថយន្តខ្នាតធំ (ឡានក្រុង) អគ្គិសនី បានបង្ហាញវត្តមានកាលពីឆ្នាំ ២០១៣៕