- 2021-11-12 09:06:04
- ព័ត៌មាន
លោក ញាន ផល្លឹក៖ មិនត្រឹមធ្វើរថយន្តបើកលេីដីមួយមុខទេ នៅមានលេីទឹកនិងលេីអាកាសទៀត
- 2021-11-12 09:06:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ញាន ផល្លឹក៖ មិនត្រឹមធ្វើរថយន្តបើកលេីដីមួយមុខទេ នៅមានលេីទឹកនិងលេីអាកាសទៀត
ចន្លោះមិនឃើញ
បន្ទាប់ពីបង្ហាញរូបភាពរថយន្តអគ្គិសនីដែលបានផលិតកាលពីឆ្នាំ២០១៤ រួមជាមួយពាក្យមួយឃ្លាពីការចាប់អារម្មណ៍របស់អ្នកកាសែតជនជាតិជប៉ុនម្នាក់លើបច្ចេកវិទ្យារថយន្តអគ្គិសនីអង្គររួចមក ក៏មានអ្នកគាំទ្រស្នាដៃរបស់លោកជាច្រើនបានធ្វើការបញ្ចេញមតិគាំទ្រឲ្យ លោក ញាន ផល្លឹក បន្តអភិវឌ្ឍន៍ស្នាដៃផលិតរថយន្តនេះបន្ថែមទៀត។
ឆ្លើយតបជាមួយអ្នកគាទ្រតាមរយ: Comment លោក ញាន ផល្លឹក បានមានប្រសាសន៍ថា «ខ្ញុំហ្នឹងចាប់ផ្តេីមធ្វេីឡេីងវិញហេីយក្មួយ ក្រោយពីសំរាកមួយរយះធំ បញ្ហាសុខភាព អរគុណក្មួយដែរគាំទ្រ»។
លោក ញាន ផន្លឹក ក៏បានបន្ថែមថា «អរគុណក្មួយ ខ្ញុំនៅមានការងាជាច្រេីនដែលត្រូវធ្វេីទៀតមិនតែយាន្តនៅលេីដីមួយមុខនោះទេដែរត្រូវបង្កេីត មាននៅលេីទឹកនិងលេីអាកាសទៀត គឺមានក្នុងគម្រោងអស់ហេីយ»។
គូសបញ្ជាក់ដែរថា លោក ញាន ផល្លឹក បានបង្ហោះនៅលើគណនីហ្វេសរបស់លោកពីការចាប់អារម្មណ៍របស់អ្នកកាសែតជនជាតិជប៉ុនម្នាក់ ដោយបានសរសេររៀបរាប់នៅលើហ្វេសបុកថា ៖ «ភ្នំពេញថ្ងៃ ១៧/២/២០១០ ទូរទស្សន៍ ជប៉ុន NHK លោក TAKAOMI OHASHI អ្នកយកព័ត៌មានទូរទស្សន៍ជប៉ុន Nhk គាត់និយាយថា ឡានអង្គរ ផលិតឆ្នាំ ២០១០ មួយគ្រឿងនេះបំពាក់បច្ចេកវិទ្យាទំនេីបៗ ដែលប្រទេសជប៉ុនគ្រោងផលិតនៅឆ្នាំ២០២០-២០៣០។ លោកបន្តថាបច្ចេកវិទ្យាដែលរកឃេីញនិងបំពាក់ចូលឡានកាល១១ ឆ្នាំមុន ដូចជាទ្វាឡានអត់ដៃបេីក បញ្ជាបេីកទ្វាដោយស័្វយប្រវត្តិ ឡានស្គាល់ម្ចាស់ ដៃចង្កូតឡានជាដេីម»៕